ពលរដ្ឋ​​ផ្អើល​ទៅ​ចាក់​ថ្នាំ​​បង្ការ​ជំងឺ​ឆ្កែឆ្កួត​​ខាំ​នៅ​ប៉ាស្ទ័រ​​

21-02-2019 11:07 am 1159

​ក្រោយពី​ការ​ចែកចាយ​តៗ​គ្នា ពី​សភាព​ជនរងគ្រោះ​ដោយសារ​ឆ្កែ ឬ​ឆ្មា​ខាំ ពេលនេះ ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី បាន​សម្រុក​នាំគ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ ដែលមាន​ស​ភាពខុសប្លែក​ពី​សព្វដង​។​

​តាម​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ពេលនេះ ពលរដ្ឋ​សម្រុក​មកកាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​យ៉ាងច្រើន​កុះករ ដើម្បី​មកចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​។​តែ​លោក​នៅ​មិនទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​ពី​ករណីនេះ​យ៉ាងណា​នៅឡើយ​ទេ គ្រាន់តែ​បញ្ជាក់​ខ្លី​ថា ស្ថានភាព​ពេលនេះ ពលរដ្ឋ​កំពុង​រំជើបរំជួល​ខ្លាំង​.....

​សំឡេង​លោក​វេជ្ជបណ្ឌិត​លី សុវត្ថិ​៖

 ពាក្យគន្លឹះ  ជំងឺឆ្កែឆ្កួត

ព័ត៌មានផ្សេងទៀត