អគ្គីភ័យ​​ឆាបឆេះ​​អគារ​​នៅ​បង់​ក្លា​ដែស​ស្លាប់​មនុស្ស​​៦៩​នាក់​

21-02-2019 10:53 am 561
រូបភាពអគ្គីភ័យ​កំពុងឆេះឃ្លាំងផ្ទុកសម្ភារគីមី

​ក្រុម​ពន្លត់អគ្គីភ័យ​បាន​និយាយថា យ៉ាងតិចណាស់​មនុស្ស​៦៩​នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះល្វែង​ជាឃ្លាំង​ផ្ទុក​សម្ភារ​គីមី ក្នុង​រដ្ឋធានី​ដា​កា​នៃ​ប្រទេស​បង់​ក្លា​ដែស​។ មនុស្ស​ជាច្រើន​នាក់​បាន​ជាប់​ក្នុង​អគារ​មិនអាច​ចេញរួច ជាហេតុ​ដែល​ពួកគេ​ត្រូវ​ឆេះ​រហូតដល់​ស្លាប់​។ ភ្លើង​បាន​ឆាបឆេះ​នៅ​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​យប់​ថ្ងៃ​ពុធ ដោយ​ចាប់ផ្ដើម​ពី​ជាន់​ផ្ទាល់​ដី​ជា​កន្លែង​ផ្ទុក​សម្ភារ​គីមី រួច​បន្ដ​ឆាបឆេះ​ទៅ​ជាន់​លើ​និង​បាន​រាលដាល​ទៅ​អគារ​ក្បែរៗ​នោះ​យ៉ាង​ឆាប់រហ័ស​។ ក្រុម​ពន្លត់អគ្គីភ័យ​ក៏បាន​ចុះ​អន្ដរាគមន៍​ភ្លាមៗ និង​កំពុង​ស្វែងរក​សាកសព​ជនរងគ្រោះ​បន្ថែម​៕

 ពាក្យគន្លឹះ  បង់ក្លាដែសអគ្គីភ័យ

ព័ត៌មានផ្សេងទៀត