មន្ត្រីជាន់ខ្ពស់​វៀតណាម​មួយរូប​​នឹង​មក​ទស្សនកិច្ច​​តាម​អញ្ជើញ​ពី​ព្រះមហាក្សត្រ​ខ្មែរ​​

21-02-2019 10:12 am 572

​លោក ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុំមុយនីស និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕


 ពាក្យគន្លឹះ  ក្រសួងការបរទេស

ព័ត៌មានផ្សេងទៀត