មេធាវី​​លោក​កឹម សុខា​ ថា​លោក​សម រង្ស៊ី​ ភ្នាល់​យក​ចាញ់​ លើ​ករណី​​លោក​កឹម សុខា​

20-02-2019 11:17 am 2693
  ស្តាប់
អ្នកស្រីម៉េង សុភារី(មេធាវីលោកកឹម សុខា) និងលោកសម រង្ស៊ី
ស្តាប់ជាសំឡេង

​​អ្នកស្រី​ម៉េង សុភា​រី មេធាវី​របស់លោក​កឹម សុខា បាន​បកស្រាយ​ចំពោះ​ការយល់ច្រឡំ​ចំពោះ នីតិវិធីតុលាការ​លើក​រណីលោ​កកឹម សុខា ដោយ​នៅតែ​យល់ថា លោក​កឹម សុខា កំពុង​បន្ត​ជាប់ឃុំ​នៅឡើយ​។ អ្នកស្រី បញ្ជាក់ថា លោក​កឹម សុខា គឺ​ត្រូវបាន​តុលាការ​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ គឺ​នៅ​មុនពេល​ចាប់ផ្តើម​ការ​ភ្នាល់ (​ថ្ងៃទី​៩ វិច្ឆិកា ២០១៨)​។ តែ​លោក​កឹម សុខា នៅ​មិនមាន​សេរីភាព​ពេញលេញ​ដដែល ពីព្រោះ​ជំនួស​ឲ្យ​ការឃុំខ្លួន​បណ្តោះអាសន្ន ចៅក្រម​ស៊ើប​បានសម្រេច​ដាក់​លោក​កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​វិញ​។ អ្នកស្រី ថា​វិធានការ​ផ្លូវច្បាប់​ថ្មី​នេះ ថ្វីត្បិតតែ​លោក​កឹម សុខា អាច​ត្រឡប់មក​រស់នៅ​ផ្ទះ​បាន ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​បំរាម​របស់​តុលាការ​ដដែល​។​

​លោកស្រី​បាន​បន្តថា ពេលនេះ​ទោះជា លោក​កឹម សុខា មិនមាន​សេរីភាព​ពេញលេញ​មែន ប៉ុន្តែ​ការសម្តែង​ឆន្ទៈ​របស់លោក អាច​ធ្វើឡើង​តាមរយៈ​មេធាវី ដែល​លោក​ទុកចិត្ត ហើយ​លោក​ចង់​បញ្ឈប់​បេសកម្ម​មេធាវី​នោះ ម៉ោង​ណា​ក៏​បានដែរ បើ​មេធាវី​នោះ​សម្តែង​មតិផ្ទុយ​ពី​ឆន្ទៈ​របស់លោក​។​

​ឆ្លើយតប​ទៅនឹង​លោក​សម រង្ស៊ី ទាក់ទង​ការ​បបួល​លោក​ហ៊ុន សែន​ភ្នាល់ ដោយ​លោក​សម រង្ស៊ី ផ្អែកលើ​មូលដ្ឋាន​ច្បាប់​របស់​ប្រទេស​កម្ពុជា ការឃុំខ្លួន​គឺ​យ៉ាងយូរ​មិនអាច​លើសពី​១៨​ខែ ដោយ​គិតថា លោក​កឹម សុខា នឹងត្រូវ​ដោះលែង​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣ មីនា ២០១៩​។ អ្នកស្រី​ម៉េង សុភា​រី ថា​នេះ​គឺជា​ការយល់ច្រឡំ ហើយ​រហូត​មកដល់ពេលនេះ​ក៏​នៅតែមាន​អ្នកយល់ច្រឡំ​លើ​នីតិវិធី​នេះ​។ អ្នកស្រី​ចំអក​លោក​សមរង្សី ថា​«​ដូច្នេះ​ការ​ភ្នាល់​ដោយ​លើក​មូលដ្ឋាន​ច្បាប់​នេះ​គឺ​ជាការ​ភ្នាល់ យក​ចាញ់​ទេ​»​។ 

​អ្នកស្រី​ម៉េង សុភា​រី ថា បច្ចុប្បន្ន​លោក​កឹម សុខា មិនបាន​ជាប់ឃុំ​ទេ ប៉ុន្តែ​លោក​កឹម សុខា កំពុងតែ​បាត់​សេរីភាព​ព្រោះ​ជាប់​បំរាម​តុលាការ​។ ហេតុនេះ​បើ​ចង់ឲ្យ​លោក​កឹម សុខា មាន​សេរីភាព​ពេញលេញ យើង​មិន​ទាមទារ​ឲ្យនៅ​ក្រៅ​ឃុំ​ទៀត​ទេ ព្រោះ​តុលាការ​ឲ្យនៅ​ក្រៅ​ឃុំ​ចាប់តាំងពី​ថ្ងៃទី​៩ កញ្ញា ២០១៨​រួចហើយ​។ ផ្ទុយទៅវិញ​ត្រូវ​ធ្វើយ៉ាងណា​ឲ្យមាន​ការដ​ក​បំរាម ឬ​ទាមទា​ឲ្យមាន​ការលើកលែងបទចោ​ទ​វិញ នោះ​លោក​កឹម សុខា នឹងមាន​សេរីភាព​ដើរ​ហើរ អាចធ្វើ​នយោបាយ អាច​ជួប​ប្រាស្រ័យ​ទាក់ទង​សាធារណៈជន​បាន​។​

​មកដល់ពេលនេះ ក្រុម​មេធាវី​ការពារ​ក្តី របស់លោក កឹម សុខា បាន​រិះគន់​លោក សម រង្ស៊ី ចំពោះ​ការយក​លោក​កឹម សុខា ទៅ​ភ្នាល់​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ ក្រុម​មេធាវី ថ្លែងថា បានដឹង​រួចហើយ តាំងពី​ដំបូង​អំពី​លទ្ធផល​នៃ​ការ​ភ្នាល់​នេះ រហូត​មាន​ការអំពាវនាវ​ឲ្យ​លុប​ចោលការ​ភ្នាល់​នេះ ក្នុង​ន​គោលបំណង​ជួយ​លោក​សម រង្ស៊ី ឲ្យ ចៀសផុត​ពី​ការស្លាប់ ឬ​ជាប់ពន្ធនាគារ​។ តែ​ពេលនេះ លោក​សម រង្សី ចាញ់ ហើយ​ទំនងជា​មិន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅពេល​ដល់​កាលកំណត់​នៃ​ការ​ភ្នាល់​គ្នា​ឡើយ​។ ដោយ​លោក​សម រង្ស៊ី បាន​អះអាង​ថ្មីៗ​នេះ​ថា លោក​នឹង​ប្រឈមមុខ ប្រសិនបើ​លោក​ត្រឡប់មកវិញ​។​លោក​ថែម ទាំង​ប្រៀប​ថា ការស្លាប់​ដូច​លោក​កែម ឡី និង​ការ​ជាប់ឃុំ ដូលោ​កកឹម សុខា ឥតន័យ​។ ប៉ុន្តែ​លោក​ថា នឹង​ត្រឡប់​ចូលក្នុង​ប្រទេស​កម្ពុជា​វិញ នៅពេលដែល​មាន​ទណ្ឌកម្ម​ពី​អន្តរជាតិ​ធ្ងន់ធ្ងរ តែ​មិនអាច​ចូល​នៅពេលនេះ​ទេ​។​ហើយ​វា​នឹងមិន​ធ្វើឲ្យមាន​ផលប៉ះពាល់​ណាមួយ​លើលោក​កឹម សុខា ទេ​។​

លោកស្រី ម៉េង សុភា​រី បាន​អះអាង​នៅលើ​បណ្តាញ​សង្គម Facebook របស់​លោកស្រី ថ្មីៗ​នេះ​ថា «​ដល់​វេលា​ត្រូវអនុវត្ត​សន្យា​មិន​ហ៊ាន​មក បែរជា​និយាយ​បន្តុះបង្អាប់​ការលះបង់​របស់​អ្នកដទៃ ដើម្បី​លើក​តម្លៃ​ខ្លួន​ឱ្យ​ខ្ពស់ និង​ដើម្បីឱ្យ​ពលរដ្ឋ​ភ្លេច​សន្យា​របស់ខ្លួន​៕

ព័ត៌មានផ្សេងទៀត