អាំង សិរី​រតន៍​ក្លាយជា​យុវត្តី​ឆ្នើមតំណាង​អ្នក​អភិរក្ស​សម្បត្ដិ​ធម្មជាតិក្រោយ​ដើរ​ព្រៃ​៥​ឆ្នាំ​

17-02-2019 3:55 pm 1583
កញ្ញា​អាំង សិរី​រតន៍អំឡុពេលដើរព្រៃកន្លងមក

​កញ្ញា​អាំង សិរី​រតន៍​វ័យ​២៦​ឆ្នាំ ត្រូវបាន​ជ្រើសរើស​ជា​បុគ្គល​ឆ្នើម ក្នុង​ការរួមចំណែក​អភិរក្ស​ទន្លេមេគង្គ​ដោយ គម្រោង​អច្ឆរិយ​ភាព​ទន្លេមេគង្គ​។ កញ្ញា​អាំង សិរី​រតន៍​បាន​ក្លាយជា​យុវត្តី​ឆ្នើម តំណាង​អ្នក​អភិរក្ស​សម្បត្ដិ​ធម្មជាតិ បន្ទាប់ពី​ចំណាយ​ពេលវេលា​ដើរ​ព្រៃ​តាំងពី​ឆ្នាំ​២០១៤ ក្រោយ​បញ្ចប់​ការសិក្សា ផ្នែក បរិញ្ញាបត្រ លើ​ជំនាញ វិទ្យាសាស្ត្រ​បរិស្ថាន នៅ​សាកលវិទ្យាល័យ​ភូមិន្ន​ភ្នំពេញ​។​

​រាល់ពេល​ចុះ​បេសកកម្ម​ម្តងៗ យុវត្តី​មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់​មួយ​រូបនេះ ត្រូវ​រស់នៅ​ក្នុងព្រៃ ពី​៣​ទៅ​៧​ថ្ងៃ ដោយ​ចំណាយពេល​ដើរ​ក្នុង​មួយថ្ងៃ​តិច​បំផុត​១៦​គីឡូម៉ែត្រ ដើម្បី​សិក្សា​ស្វែងយល់​ពី​ព្រៃឈើ សត្វព្រៃ និង​ធនធានធម្មជាតិ នៅតាម​តំបន់​ផ្សេង ដូចជា​មណ្ឌលគិរី ព្រៃ​ឡង់ ជាដើម  ក្នុង​បំណង​យក​ទិនន្ន័យ​ដែល​ប្រមូលបាន មក​ផ្សព្វផ្សាយ​ឲ្យ​យុវជ​ននិង​សាធារណជន​ទូទៅ បានដឹង ដើម្បី​ចូលរួម​អភិរក្ស​សម្បត្តិ​ធម្មជាតិ​កម្ពុជា​។​

​សូម​ស្តាប់​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ រៀបចំ​ជូន​ដោយ​អ៊ុន សុខ​ឡា​ដូចតទៅ !

សំឡេង៖

 ពាក្យគន្លឹះ  អាំងសិរីរតន៍

ព័ត៌មានផ្សេងទៀត