ឧតុនិយម​៖ កម្ពុជា​នឹង​ឡើង​កម្តៅ​​ចាប់ពី​ថ្ងៃ​ទី​១៦-២២​កុម្ភៈ​

16-02-2019 5:44 pm 922
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី អាកាសធាតុ ដោយ​បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​តាមដាន លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា កម្រិត​សម្ពាធ​ទាប (​លើ​ផ្ទៃដី​) បាននិងកំពុង​គ្របដណ្តប់​លើ​កម្ពុជា​។ ទន្ទឹមនេះ ខ្យល់មូសុង​ឦសាន​ក៏​បាន​ចុះ​ខ្សោយ​។​

​ក្រសួង​ធនធានទឹក បាន​បន្ថែមទៀតថា លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យ​សីតុណ្ហភា​ពនៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦-២២ ខែ​កុម្ភៈ បន្ត​កើនឡើង​បន្តិច​បន្ថែមទៀត ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ក្នុងនោះ​មាន​៖
- សីតុណ្ហភាព​អតិបរមា ស្ថិត​ក្នុង​រង្វង់ ៣៥-៣៦°C

- សីតុណ្ហភាព​អប្បបរមា ស្ថិត​ក្នុង​រង្វង់ ២៥-២៦°C​។​

​លើកលែង​តែ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ដែល​៖
- សីតុណ្ហភាព​អតិបរមា ស្ថិត​ក្នុង​រង្វង់ ៣០-៣២°C

-សីតុណ្ហភាព​អប្បបរមា ស្ថិត​ក្នុង​រង្វង់ ២០-២២°C​។​

​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក បានឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត ដែល​ស្ថិតនៅ​តំបន់​វាលទំនាប ភាគ​កណ្តាល តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង ធ្លាក់​បន្តិចបន្តួច​។ ដូច្នេះ​ក្រសួង សូម​អំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើតមាន នៅ​ពេល​មេឃ​រកកលភ្លៀង​៕

 

 ពាក្យគន្លឹះ  អកាសធាតុក្តៅ

ព័ត៌មានផ្សេងទៀត