គ​.​ជ​.​ប​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​​ការ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រយៈពេល​២​ថ្ងៃ​​

15-02-2019 12:33 pm 978

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​និង​ការចុះបញ្ជីឈ្មោះ​បោះឆ្នោត ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​អាណត្តិ​ទី​០៣​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប បាន​ឱ្យដឹងទៀតថា កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​ធ្វើឡើង រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ​វេលា​ម៉ោង​៨៖០០​នាទី​ព្រឹក នៅ​សាលសន្និសីទ គ​.​ជ​.​ប​៕

 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត