ជើងហោះហើរ​​អាមេរិក​​មួ​យ​​ត្រូវ​លុបចោល​​ភ្លាមៗ​​ក្រោយ​អ្នក​បើកបរ​ស្រវឹង​

14-02-2019 9:13 am 6489
រូបភាពយន្ដហោះដឹកអ្នកដំណើរក្រុមហ៊ុនអាមេរិក

​ជើងហោះហើរ​អាមេរិក​ដែល​ចេញដំណើរ​ពី​ប្រទេស​អង់គ្លេស ត្រឡប់មក​ទីក្រុង​Philadelphia​សហរដ្ឋអាមេរិក​វិញ ត្រូវ​លុបចោល​ភ្លាមៗ​បន្ទាប់ពី​អ្នកបើកបរ​អាយុ​៦២​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​សង្ស័យថា​ស្រវឹង​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​The Independent​របស់​អង់គ្លេស បុរស​អ្នកបើកបរ​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​អាកាសយានដ្ឋាន​Manchester​កាលពី​សប្ដាហ៍​មុន ពីបទ​បំពេញការងារ​ខណៈ​មាន​អាការៈ​ស្រវឹង ខុស​នឹង​ច្បាប់​កំណត់​។ លោក​ជា​អ្នកបើកបរ​ម្នាក់​ក្នុងចំណោម​អ្នកបើកបរ​បីនាក់ នៅលើ​យន្ដហោះ​ជើងហោះហើរ​AA735​។ ក្រោយ​ចាប់ខ្លួន​បុរស​ខាង​លើក​ក៏ត្រូវ​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ ប៉ុន្ដែ​អាជ្ញាធរ​កំពុង​បន្ដ​ការស៊ើបអង្កេត​៕
 

ព័ត៌មានផ្សេងទៀត