ព្រោះ​ខ្លាច​​សាច់ញាតិ​​ស្គាល់មុខ​​​​មកសុំ​ប្រាក់ បុរស​ម្នាក់​​ពាក់​ម៉ាស​​ទៅ​​ទទួល​រង្វាន់​​១​លាន​ផោន​

13-02-2019 4:34 pm 2923
រូបភាពបុរសដែលទៅទទួលប្រាក់រង្វាន់

​អាច​និយាយបានថា​ជា​រឿង​ប្លែក​មួយ គឺ​បុរស​ជនជាតិ​ចា​ម៉ៃ​កា​ម្នាក់ ក្រោយពេល​ឈ្នះ​រង្វាន់​១​លាន​ផោន​ស្មើនឹង​ជាង​១​លាន​ដុល្លារ​អាមេរិក លោក​បាន​ពាក់​ម៉ាស​ទៅ​ទទួល​រង្វាន់ ដើម្បី​កុំឲ្យ​សាច់ញាតិ​ស្គាល់មុខ ហើយ​មកសុំ​ប្រាក់​ដែល​លោក​បានឈ្នះ​។ បុរស​ដែល​កំណត់​អត្ដ​សញ្ញាណ​ថា​A.Campbell សម្រេច​ទៅ​ទទួល​រង្វាន់​ក្នុងនាម​ជា​ជនអនាមិក គឺ​មិន​បង្ហាញមុខ​ឲ្យគេ​ស្គាល់​ទេ​។ លោក​និយាយ​ពេល​ទទួល​រង្វាន់​ថា លោក​ចង់បាន​ផ្ទះ​ថ្មី ប៉ុន្ដែ​មិនទាន់​រកបាន​នៅឡើយ ដូច្នេះ​លោក​នឹង​ស្វែងរក​ក្នុងពេល​ឆាប់ៗ​។ លោក​មិន​សុំទាន​គេ​ទេ ហើយ​លោក​ក៏​មិន​ខ្ចី​គេ​ដែរ​។ សូមបញ្ជាក់ថា បុរស​រូបនេះ​បានឈ្នះ​រង្វាន់​ពី​ឆ្នោត​Super Lotto ជាតិ​៕

 ពាក្យគន្លឹះ  ពីនេះពីនោះចាម៉ៃកា

ព័ត៌មានផ្សេងទៀត