ម្ចាស់​បង​​ស្ដេច​ថៃ​​ចេញ​សារ​សុំទោស​​ក្រោយ​ត្រូវ​​ដក​បេក្ខភាព​​នាយករដ្ឋមន្ដ្រី​

13-02-2019 9:35 am 1128
​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា រ៉ា​ចា​កាន់​យ៉ា សិរី​វឌ្ឍនា បា​ណា​វ៉ា​ឌី

​ម្ចាស់​បង​ស្ដេច​ថៃ​ដែល​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រេច​ដក​បេក្ខភាព​នាយករដ្ឋមន្ដ្រី បានចេញ​សារ​សុំទោស​ជា​សាធារណៈ រឿង​ព្រះ​នាង​បង្កឲ្យមាន​បញ្ហា​កើតឡើង​សម្រាប់ប្រជាជន​ថៃ មុនពេល​ការបោះឆ្នោត​មកដល់​។ ជា​ការបោះឆ្នោត​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៤ ដែល​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នកស្រី​យីង​ឡាក់​។ 

​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា រ៉ា​ចា​កាន់​យ៉ា សិរី​វឌ្ឍនា បា​ណា​វ៉ា​ឌី បានចេញ​សារ​សុំទោស​តែ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រេច​ដក​បេក្ខភាព​ជា​នាយករដ្ឋមន្ដ្រី​របស់​ព្រះនាង ក្រោយ​ត្រូវ​គណបក្ស​ថៃ​រក្សា​ជាតិ​តែងតាំង​។ សារ​ក្នុង​ប្រព័ន្ធ​អ៊ី​ស្ដា​ក្រា​មចេញ​កាលពី​ថ្ងៃ​អង្គារ ព្រះ​នាង​មាន​ព្រះបន្ទូល​ថា ពិតជា​សុំទោស​ដែល​គោលបំណង​ចង់​ធ្វើការ​ដើម្បី​ប្រទេសជាតិ​និង​ប្រជាជន​ថៃ បែរជា​បង្កឲ្យមាន​បញ្ហា​កើតឡើង​ដូច្នេះ​។ គួរ​បញ្ជាក់ថា ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត