គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ថៃ​​សម្រេច​ដក​បេក្ខភាព​​ម្ចាស់​បង​​ស្ដេច​ថៃ​​ជា​ផ្លូវការ​

12-02-2019 4:04 pm 1181
ពាក្យ​​សុំតែងតាំងព្រះនាងម្ចាស់អ៊ុប៊ុលរតនា​ជាបេក្ខភាពនាយករដ្ឋមន្ដ្រី

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ បានសម្រេច​ដក​បេក្ខភាព​នាយករដ្ឋមន្ដ្រី របស់​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា ម្ចាស់​បង​ស្ដេច​ថៃ​ចេញ​ហើយ​។ ព្រះ​នាង​ត្រូវ​គណបក្ស​ថៃ​រក្សា​ជាតិ តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី​តំណាង​បក្ស ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​ខាងមុខ​។ ប៉ុន្ដែ​ក្រោយ​មាន​ការរិះគន់ ព្រមទាំង​មាន​ព្រះ​រាជ្យ​សារ​រិះគន់​ពី​ព្រះមហាក្សត្រ គណបក្ស​ក៏បាន​ប្រកាស​នឹង​អនុវត្ដ​តាម​រាជ្យ​បញ្ជា​។ ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​វិញ ក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ ក៏​សម្រេច​ដកចេញ​បេក្ខភាព​របស់​ព្រះ​នាង​ទាំងស្រុង​តែម្ដង​។​

​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន មហាក្សត្រ​ថៃ​មាន​ព្រះបន្ទូល​ថា រឿង​ដែល​ម្ចាស់​បង​ទ្រង់​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ជា​រឿង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រពៃណី​សែរា​ជ្យ​វង្ស ដែល​សែ​ស្ដេច​តែងតែ​នៅ​ឆ្ងាយ​ពី​នយោបាយ​។ ជារួម​ករណីនេះ​មិន​សមរម្យ​ទេ​៕​

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត