ការបើកទ្វារ​​រដ្ឋាភិបាល​​អាមេរិក​​បណ្ដោះអាសន្ន​​ជិត​ផុតកំណត់​​កិច្ចចរចា​​នៅតែ​ជាប់គាំង​

11-02-2019 4:39 pm 1035
រូបភាពវិមានរដ្ឋាភិបាលអាមេរិកCapitol Hill​

​ស្របពេល​កាលបរិច្ឆេទ​កំណត់​ជិត​ចូល​មកដល់ ជុំវិញ​ការបើកទ្វារ​រដ្ឋាភិបាល​អាមេរិក​បណ្ដោះអាសន្ន កិច្ចពិភាក្សា​រក​ដំណោះស្រាយ​នៅ​មិនទាន់​សម្រេចបាន​នៅឡើយ​។ កាលពី​ថ្ងៃទី​២៥​មករា​លោក​ដូណាល់ ត្រាំ បាន​យល់ព្រម​ឲ្យ​ផ្ដល់​មូលនិធិ​សម្រាប់​បើកទ្វារ​រដ្ឋាភិបាល​ឡើងវិញ​បណ្ដោះអាសន្ន​រយៈពេល​បី​សប្ដាហ៍​។ ដូច្នេះ​ពេលវេលា​កំណត់​ជិត​មកដល់​ហើយ សមាជិកសភា​តំណាង​គណបក្ស​ទាំងពីរ​នៅ​មិនទាន់​ចរចា​គ្នា​ត្រូវ​ទេ​។ 

​កិច្ចពិភាក្សា​ធ្វើឡើង​កន្លងមក មិនទាន់បាន​ឯកភាពគ្នា​នៅឡើយ ពាក់ព័ន្ធ​នឹង​តម្រូវការ​ម្ខាងៗ ដោយ​មន្ដ្រី​ចូលរួម​កិច្ចចរចា​និយាយថា សង្ឃឹម​តែ​៥០​ភាររ​យ​ប៉ុណ្ណោះ​។ បើ​ដល់​ថ្ងៃ​កំណត់​នៅ​មិនទាន់​រកឃើញ​ដំណោះស្រាយ ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​អាមេរិក​នឹងត្រូវ​បិទទ្វារ​ជាថ្មី​។ ការបិទទ្វារ​រដ្ឋាភិបាល​ថ្មីៗ​នេះ​មាន​រយៈពេល​៣៥​ថ្ងៃ ជា​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត