លោក​ស ថេត បង្កើត​ក្រុមការងារ​ពិសេស​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​

11-02-2019 4:13 pm 685
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ ដោយ​មាន​ការឯកភាព​ពី​គណ​:​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ​។

លោកស្នងការ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្រុម​អន្តរាគមន៍​ពិសេស​នេះ នឹង​ចល័ត​ទៅគ្រប់​គោលដៅ​ដែល​មាន​ការកកស្ទះ​ខ្លាំង​រៀល​រាល់ថ្ងៃ​, ទប់​ស្តាត់ការ​ជិះ​បញ្ច្រាស​នៅ​ម៉ោង​កកស្ទះ និង សុំឲ្យ​កម្លាំង​សម្រួល​ចរាចរណ៍ ពេល​ស្ទះ​ខ្លាំង ធ្វើ​យ៉ាងណា​ត្រូវ​សម្រួល ឲ្យបាន​ធូរស្បើយ មិន​ត្រូវ​ឈ​លើ​ថ្នល់​មើល​ការកកស្ទះ​ឡើយ​។​

បច្ចុប្បន្ន​បញ្ហា​កកស្ទះ​ចរាច​រណ៍ នៅតែ​បន្ត​កើតមាន​ជា​ញឹក​ញយ នៅតាម​បណ្តា​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បើទោះបីជា​មាន​ការសាងសង់​ស្ពាន​អាកាស ដើម្បី​សម្រួល​ចរាចរណ៍​យ៉ាងណាក៏ដោយ​។​កន្លងមក គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ធ្លាប់​បាន​បញ្ជាក់ថា កត្តា​ធ្វើឲ្យ​កកស្ទះ មក​ពី​កំណើន​យានយន្ត នៅក្នុង​រាជធានី​ភ្នំពេញ ការ​យក​ចិញ្ចើមផ្លូវ​ធ្វើ​ជា​ចំណតរថយន្ត និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម​។​

​យ៉ាងណាក៏ដោយ គេ​រង់ចាំ​មើល​ថា ការបង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​នេះ នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ បាន​កម្រិត​ណា នៅក្នុង​រាជធានី​ភ្នំពេញ​៕

 ពាក្យគន្លឹះ  លោកសថេតស្ទះចរាចរណ៍

ព័ត៌មានផ្សេងទៀត