អាមេរិក​​បញ្ជូន​​នាវា​ពី​រគ្រឿង​​ទៅ​ក្បែរ​​កោះ​ជម្លោះ​​ក្នុង​សមុទ្រ​ចិន​​ខាងត្បូង​

11-02-2019 4:00 pm 1138
រូបភាព​​នាវា​ពិឃាត​អាមេរិក

​នាវា​ពិឃាត​របស់​អាមេរិក​ពី​រគ្រឿង បាន​ធ្វើដំណើរ​ចូលទៅ​ក្បែរ​ដែន​កោះ​អះអាង​កាន់កាប់​ដោយ​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃទី​១១​កុម្ភៈ​នេះ​។ ការបញ្ជូន​នាវា​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ធ្វើឡើង​ស្របពេល​ចិន​និង​អាមេរិក​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ដោះស្រាយ​មិនទាន់​ចេញ​។ មន្ដ្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ប្រភេទ​នាវា​ពិឃាត​ទាំងពី​រគ្រឿង​បាន​ធ្វើដំណើរ​ទៅ​ក្បែរ​កោះ​ជម្លោះ​ស្ព្រាត​លី​ចម្ងាយជាង​១០​ម៉ា​យ​ប៉ុណ្ណោះ​។ សកម្មភាព​នេះ​ដើម្បី​ប្រឆាំងនឹង​អ្វីដែល​អាមេរិក​មើលឃើញថា ជា​ទង្វើ​ដែល​ចិន​កំពុង​កំណត់​សេរីភាព​ក្នុង​ការធ្វើដំណើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​នៅ​មិនទាន់​ឆ្លើយតប​យ៉ាងណាទេ ចំពោះ​វត្ដ​មាន​នាវា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្ដែ​សកម្មភាព​នេះ​ទំនង​នឹង​ធ្វើឲ្យ​ចិន​ប្រតិកម្ម​ជាថ្មី​៕

ព័ត៌មានផ្សេងទៀត