ម៉ាស៊ីនត្រជាក់ សាម​សុង S-Inverter Plus នឹង​ផ្តល់ជូន​លោកអ្នក​នូវ​ផាសុកភាព និង​ការ​សន្សំសំចៃ​ខ្ពស់បំផុត​

11-02-2019 2:30 pm 568

​បច្ចុប្បន្ន​នេះ​គ្រួសារ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ការរស់នៅ​ប្រកប​ដោយ​ផាសុកភាព និង​មាន​ភាពងាយស្រួល​។ ដោយ​មើលឃើញ​នូវ​តម្រូវការ​ដ៏​ចាំបាច់​បែបនេះ ទើប​ក្រុមហ៊ុន សាម​សុង បានបង្ហាញ និង​ធ្វើ​ការផ្តល់ជូន​នូវ​ម៉ាស៊ីនត្រជាក់ ម៉ូឌែ​ល AR10NYSHBWKNST និង AR13NYSHBWKNST របស់​ខ្លួន​ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​របស់​អតិថិជន​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ូឌែល​ស៊េរី​ថ្មី​ចុងក្រោយ​នេះ​គឺ​ត្រូវបាន​ផលិត​ឡើង​ដោយ​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា Digital 8-Pole, Virus Doctor និង R32 ជាមួយគ្នា​តែម្តង​។ បច្ចេកវិទ្យា​ទាំងអស់នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត​ក្នុងការ​ធ្វើ​ឱ្យ​បែបផែន​នៃ​ការរស់នៅ​របស់​លោក​អ្នក​ប្រកប​ដោយ​សុខមាលភាព និង​មាន​ភាពងាយស្រួល​បំផុត​។ តើ​បច្ចេកវិទ្យា​ទាំងអស់​នេះ​មាន​មុខងារ​អ្វីខ្លះ និង​មាន​អត្ថប្រយោជន៍​អស្ចារ្យ​ប៉ុនណា​?

-​    ​Digital  Inverter 8-Pole      ​    ​៖ ជួយ​សន្សំសំចៃ​អគ្គិសនី​រហូតដល់ 68% បើ​ធៀប​ជាមួយនឹង​ម៉ាស៊ីនត្រជាក់​ធម្មតា​។ ហើយ​អ្វី​ដែល​ពិសេស​សម្រាប់​បច្ចេកវិទ្យា​មួយ​នេះ​គឺ​មិន​មាន​សម្លេង​រំខាន និង​ប្រើប្រាស់​បាន​យូរអង្វែង​ផងដែរ​។​

-​    ​Virus Doctor     ​    ​៖ ជួយ​ច្រោះ​យក​ធូលី​ដី មេរោគ​ចម្លង និង​បាក់តេរី ដែល​មាន​ក្នុង​ខ្យល់ ក្នុង​បន្ទប់ ឬ​គេហដ្ឋាន​ដែល​អាច​បង្ក​អាឡែរ​ហ្ស៊ី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​រហូតដល់ 99% នេះ​បើ​យោង​ទៅ​លើ​ឧបករណ៍ SPI (Samsung Plasma Icon) ដែល​ត្រូវបាន​ធ្វើតេស្ត​ដោយ​ជោគជ័យ​នៅ​មជ្ឈមណ្ឌល Kitasato Environmental Science Center នៃ​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ Chungnam National University នៃ​ប្រទេស​កូរ៉េ​។​

-​    ​ប្រព័ន្ធ​ហ្គាស​R32     ​    ​៖ នេះ​គឺជា​ប្រព័ន្ធ​ដ៏​ពិសេស​បំផុត​ក្នុង​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន ហើយ​គ្រប់​ពេល​ដែល​លោក​អ្នកបើក​ម៉ាស៊ីនត្រជា​ក់ឲ្យដំណើរការ​គឺ​វា​ពិតជា​មាន​សុវត្ថិភាព​ដល់​បរិស្ថាន និង​ផែនដី ។​

​ដើម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ពី​ម៉ាស៊ីនត្រជាក់​សាម​សុង S-Inverter plus (AR10NYSHBWKNST ,  AR13NYSHBWKNST) សូម​អញ្ចើញ​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​បន្ត​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​ក៏​អាច​ធ្វើ​ការទំនាក់ទំនង​មកកាន់​លេខ 1800 203 232 បាន​។​

 ពាក្យគន្លឹះ  samsung

ព័ត៌មានផ្សេងទៀត