ករណី​មេ​PM​រតនគិរី​​៖​លោក​មាស នី ​ថាបើជា​កំណែទម្រង់​ពិត​ មន្ត្រី​មានទ្រព្យ​​​ឯទៀត​ ត្រៀមខ្លួន​!​

10-02-2019 2:58 pm 5733
លោកមាស នី និងលោកគឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី

​លោក​គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ត្រូវបាន​បណ្តេញចេញ​ពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ បន្ទា ប់​ពី​មន្ត្រី​រូបនេះ សម្ញែង​ទ្រព្យ នៅក្នុង​ពិធី​ខួបកំណើត ដោយ​ប្រកាស​នៅលើ​វេទិកា​ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់​ដែ ល​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា លើកឡើងថា បើ​គ្រាន់តែ​សម្ញែង​ទ្រព្យ ហើយ​ត្រូវ​ដក​ពី​តំណែង ដោយ​មិនបាន​ស៊ើប​ពី​ប្រភព​លុយ​ឲ្យបាន​ច្បាស់លាស់​ទេ នោះ​ជា​រឿង​អយុត្តិធម៌​។ តែបើ​លុយ​បានមក​ដោយ​ពុករលួយ មន្ត្រី​ប្រ ភេទ​នេះ ត្រូវមាន​ទោស​បន្ថែមទៀត មិនអាច​បញ្ចប់​ត្រឹម​ការដកតំណែង​នេះ​ទេ​។ លោក​មាស នី ស្នើឲ្យ​មាន​ការស៊ើបអង្កេ​ត ហើយក៏​មិនមែន​តែ​ករណី លោក​គឹម រស្មី មួយ​នេះដែរ​។ លោក​ថា នៅមាន​មន្ត្រីជាន់ខ្ពស់ ដែល​មានទ្រព្យ​ច្រើនជាង​លោក​គឹម រស្មី ជាច្រើន​ទៀត ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើឲ្យ​ស្មើភាព​។ លោក​បន្ថែមថា ផ្តើមចេញពី​លោក​គឹម រស្មី នេះ បើជា​កំណែទម្រង់​ពិត ស្របតាម​អភិក្រម​របស់លោក​ហ៊ុន សែន មែន នោះ​មន្ត្រីជាន់ខ្ពស់​ឯទៀត គួរ​ត្រៀមខ្លួន ....

​ជា​បន្ត​សូម​ស្តាប់​លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ក្នុង​នាទី​ហេតុការណ៍​សំខាន់ ដូចតទៅ​៖

 

 ពាក្យគន្លឹះ  លោកមាសនី

ព័ត៌មានផ្សេងទៀត