មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀសចេញ ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ណូវែល​ហ្សេ​ឡង់​

10-02-2019 11:58 am 1419

​មនុស្ស​ប្រហែល​៣​ពាន់​នាក់ ត្រូវបាន​ជម្លៀសចេញ​ពី​ផ្ទះសម្បែង ស្ថិតនៅ​ក្នុងស្រុក Tasman ដើម្បី​គេច​ចេញពី​គ្រោះមហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ជិត​ទីក្រុង Nelson​ប្រទេស​ណូវែល​ហ្សេ​ឡង់​។ ភ្លើង​បាន​ឆាបឆេះ​រយៈពេល​៦​ថ្ងៃ ហើយ​ឥឡូវនេះ​កំពុង​គំរាមកំហែង​​ដល់​ទីប្រជុំជន Wakefield​ទៀត ។ អ្វីដែល​បង្ក​ក្តីបារម្ភ នោះ​គឺ​ខ្យល់​ស្ងួត​បក់បោក​ខ្លាំង ធ្វើឲ្យ​ភ្លើង​ឆេះ​រាលដាល​កាន់តែ​លឿន​។ 

​ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ​កំពុង​សស្រាក់សស្រាំ បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ នៅក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ មាន​ការប្រើប្រាស់​ឧទ្ធម្ភាគចក្រ ២៣ គ្រឿង និង​យន្តហោះ​២​គ្រឿង​ផងដែរ​។ តាម​ការព្យាករណ៍ នឹងមាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ភ្លើង​ឆេះ​ព្រៃ នៅ​ថ្ងៃ​អង្គារ​។ នាយករដ្ឋមន្ត្រី​ណូវែល​ហ្សេ​ឡង់​លោកស្រី​Jacinda Ardern សង្ឃឹមថា អាកាសធាតុ​បែបនេះ​នឹង​ជួយ​បង្ក្រាប​ឥទ្ធិពល​ភ្លើង​ឆេះ​ព្រៃ​បាន​។​

​គួរ​ជម្រាបជូន​ថា ភ្លើង​ឆេះ​ព្រៃ​ក្នុងឆ្នាំនេះ ត្រូវបាន​គេ​គិតថា ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ណូវែល​ហ្សេឡ​ង់​តាំងពី​ឆ្នាំ ១៩៥៥​មក​៕

ព័ត៌មានផ្សេងទៀត

 មនុស្ស​ជាង​៣០​នាក់​​ហើយស្លាប់​ដោយសារ​​ភ្លើង​ឆេះ​ព្រៃ​​នៅ​អាមេរិក​

មនុស្ស​កន្លះ​លាន​​នាក់​​ជម្លៀស​ខ្លួន​​ក្នុង​រដ្ឋ​Oregon​​ដោយសារ​​ភ្លើង​ឆេះ​ព្រៃ​

ក្រសួង​កសិកម្ម​ណែនាំ​វិធានការ​៧​ចំណុច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ធ្វើឲ្យ​នាយករដ្ឋមន្ត្រី​ធ្លាក់​សម្លេង​គាំទ្រ​យ៉ាង​ខ្លាំង​

 នាយករដ្ឋមន្ត្រី​អូស្ត្រាលី​សុំទោស​ដែល​ទៅ​លម្ហែកាយ​នៅ​អាមេរិក ចំពេល​ប្រទេស​មាន​វិបត្តិ​

លោក​Scott Morrison​រង​ការរិះគន់​ដែល​ទៅ​លម្ហែកាយ ខណៈ​ប្រទេស​ជួប​គ្រោះអាសន្ន​

World Bank៖​​ឥណ្ឌូនេស៊ី​​ខាតបង់​​ជាង​៥​ពាន់​លាន​ដុល្លារ​​ដោយសារ​ភ្លើង​​ឆេះ​ព្រៃ​

ក្រសួង​បរិស្ថាន​​ដាក់ចេញវិធានការ​៨​ចំណុ​ច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​

 អូស្ត្រាលី​ប្រកាស​ភាពអាសន្ន​នៃ​ភ្លើង​ឆេះ​ព្រៃ​

ស្លាប់ របួស និង​បាត់​ខ្លួន​​ជាច្រើន​នាក់​​ដោយសារ​​ភ្លើង​ឆេះ​ព្រៃ​​នៅ​អូស្ដ្រាលី​