ស្ដេច​ថៃ​​ចេញ​សារ​​រិះគន់​​ម្ចាស់​បង​​ដែល​ចូល​​ប្រជែង​​ក្នុង​ការ​បោះឆ្នោត​

09-02-2019 10:17 am 1182
រូបភាពព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា រា​ចា​កាន់​យ៉ា

​មហាក្សត្រ​ថៃ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន មាន​ព្រះបន្ទូល​ថា ករណី​ដែល​ម្ចាស់​បង​របស់​ទ្រង់​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​ខាងមុខ គឺជា​រឿង​មិន​សមរម្យ​ឡើយ​។ ទ្រង់​មិន​ពេញចិត្ដ​ឲ្យ​ម្ចាស់​បង​របស់​ព្រះអង្គ​ធ្វើបែបនេះ​ទេ​។ ការប្រកាស​ប្រឡូក​ក្នុង​ឆាកនយោបាយ​របស់​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយក៏​ជា​លើកដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ​នយោបាយ​ថៃ​ដែរ​។​

​នៅក្នុង​ព្រះរាជ្យក្រឹត្យ​ចេញ​ថ្មីៗ​នេះ ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​មាន​ព្រះបន្ទូល​ទៀតថា ទង្វើ​នេះ​នឹង​បំផ្លាញ​ដល់​វប្បធម៌​របស់​ប្រទេសជាតិ​។ វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃ​ណី​សែ​រាជ្យ​វង្ស ដែល​តែងតែ​ស្ថិតនៅ​ក្រៅ​ឆាកនយោបាយ​។ 

​ចំពោះ​អ្នកវិភាគ​នយោបាយ​មើលឃើញថា ការណ៍​ដែល​ព្រះអង្គ​ចេញ​អន្ដរាគមន៍​ករណីនេះ ទំនង​ធ្វើឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតថៃ ដកហូត​សិទ្ធិ​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី របស់​ព្រះ​នាង​អ៊ុ​ប៊ុល​រតនា​ចេញ​វិញ​។ សូមបញ្ជាក់ថា ព្រះ​នាង​គឺជា​បេក្ខជន​នាយករដ្ឋមន្ដ្រី​របស់​គ​ណ​បក្ស​ថៃ​រក្សា​ជាតិ ជា​សម្ព័ន្ធភាព​ជាមួយ​អតីត​នាយ​រដ្ឋមន្ដ្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត