បុរស​​ភេទ​​ទី​៣​​ហៅ​​«​ចំប៉ី​ខ្មៅ​»​​ត្រូវ​តុលាការ​​សម្រេច​​ចោទ​ប្រកាន់​​ពីបទ​ញុះ​ញង់​​

07-02-2019 8:07 am 2022
ចំប៉ីខ្មៅ នៅចំណុចកណ្តាល។

​បុរស​ភេទ​ទី​៣ ឈ្មោះ យិន ហេង ហៅ​ចំប៉ី​ខ្មៅ ដែល​រិះគន់ និង ជេរប្រមាថ​ពូជសាសន៍​ជនជាតិខ្មែរ ដោយសារតែ​រឿង​ផ្ទាល់ខ្លួន​នោះ ត្រូវបាន​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់ ពីបទ ញុះញង់​អោយមាន​ការរើសអើង តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក លី សុ​ផា​ណា បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា «​តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​លើ​ឈ្មោះ យិន ហេង ហៅ​ចំប៉ី​ខ្មៅ ពីបទ ញុះញង់​អោយមាន​ការរើសអើង តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។​

​សូម​រម្លឹក​ជូន​ថា លោក​យិន ហេង ហៅ​ចំប៉ី​ខ្មៅ ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ប​ចាប់ខ្លួន និង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៦ ខែ​កុម្ភៈ បន្ទាប់ពី​ជន​រូបនេះ បាន​យក​ហ្វេ​សប៊ុក​របស់ខ្លួន​ឈ្មោះ ចំប៉ី​ខ្មៅ ថង​បង្ហោះ​វីដេអូ​ជេរប្រមាថ​ពូជខ្មែរ​ដោយសារតែ​ទំនាស់​ផ្ទាល់ខ្លួន​៕

 ពាក្យគន្លឹះ  ចំប៉ីខ្មៅ

ព័ត៌មានផ្សេងទៀត