កម្ពុជា​​អាច​ធ្លាក់​ក្នុង​​ភូមិសាស្ត្រ​នយោបាយ​មហាអំណាច​ចិន​ និង​អាមេរិក ​ដូច​ទសវត្សរ៍​​ឆ្នាំ​៧០​​ម្តងទៀត​ឬទេ​?​

04-02-2019 1:28 pm 3922

​រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​រួចហើយ​ថា នឹង​មិនឲ្យ​កម្ពុជា ដ៏​កម្សត់​មួយ​នេះ ធ្លាក់​ក្នុង​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ណាមួយ​ឡើយ​។ បើទោះជា​ប្រកាស​បែបនេះ ប៉ុន្តែ​ជំហរ​រដ្ឋាភិបាល​កម្ពុជា នៅ​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ កាន់តែ​ទោរ​ទៅរក​ចិន ហើយ​បែរមក​ថ្នាំងថ្នាក់​ជាមួយ​អាមេរិក ជា​បន្តបន្ទាប់​។​

​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដោយសារតែ​កម្ពុជា​ទន់​ខ្សោយ ទាំង​សេដ្ឋកិច្ច និង​កា​ទូត បាន​ទាញ​ទម្លាក់​ប្រទេសមួយ​នេះ ចូលក្នុង​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ទាំងពីរ ម្តង​រួចមកហើយ​។ កន្លងទៅ ជាង​៤០​ឆ្នាំ ស្របពេល​ដែល​គេ​មើលឃើញថា កម្ពុជា​កំពុង​ទោរ​ទៅរក​ចិន រួមទាំង​មានកា​រ​មន្ទឹលសង្ស័យ ពី​មូលដ្ឋានទ័ព​ចិន នៅ​កម្ពុជា អាមេរិក​បាន​រើកកាយ រឿង​អតីតកាល​របស់ខ្លួន​ជាមួយ​កម្ពុជា ដោយ​ដកខ្លួន​ចេញពី​ការជាប់​ពាក់ព័ន្ធ នៃ​សង្គ្រាម​កាលនោះ ហើយ​ទាញ​ភ្ជាប់ ប្រទេស​ចិន ថា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ ជាមួយ​ខ្មែរក្រហម​ទៅវិញ​។ ការ​នេះ កំពុង​ក្លាយជា​សង្គ្រាមពាក្យសម្តី រវាង អាមេរិក និង​ចិន ពី​បញ្ហា​កម្ពុជា​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី បានបង្ហាញ​ពី​ការបារម្ភ​ជាខ្លាំង ចំពោះ​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​ជាថ្មី របស់​មហាអំណាច​ទាំងពីរ នៅ​កម្ពុជា​។​លោក​ថា ពេលនេះ បើ​រដ្ឋាភិបាល មិន​រឹងមាំ និង​ជំហរ​មិន​ច្បាស់លាស​ទេ កម្ពុជា អាច​នឹងត្រូវ​រង​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ របស់​មហាអំណាច​អាមេរិក និង​ចិន ដូ​ទសវត្សរ៍​ឆ្នាំ​១៩៧០ ជាថ្មី​ម្តងទៀត មិន​ខាន ....

​ជា​បន្ត សូម​ស្តាប់ ការបញ្ជាក់​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត