យន្ដហោះ​​ដឹក​កីឡាករ​​បាល់ទាត់​​Emiliano Sala​​ត្រូវបាន​​រកឃើញ​​ហើយ​

04-02-2019 10:50 am 1780
រូបភាពកីឡាករSala(ឆ្វេង)​និងអ្នកបើកយន្ដហោះដែលបាត់ខ្លួន

​ក្រុម​ជំនាញ​បាន​រកឃើញ​បំណែក​យន្ដហោះ​Piper Malibu N264DB ដែល​ដឹក​កីឡាករ​បាល់ទាត់​Emiliano Sala បាត់​កាលពី​ថ្ងៃទី​២១​មករា​ហើយ​។ យន្ដហោះ​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លូវទឹក​English Channel​។ កីឡាករ​បាល់ទាត់​សញ្ជាតិ​អា​ហ្សង់​ទីន​Sala បាន​បាត់​ខ្លួន​ជាមួយ​អ្នកបើកបរ​David Ibbotson​។ លោក​David Mearns ជា​អ្នកដឹកនាំ​ប្រតិ​ប​ត្ដិ​ការស្វែងរក និង​តំណាងឲ្យ​ក្រុមគ្រួសារ​Sala និយាយថា បំណែក​យន្ដហោះ​ត្រូវ​ស្រង់​ទៅ​ដាក់​នៅលើ​កោះ​Guernsey កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ព័ត៌មាន​លម្អិត​ជុំវិញ​ករណីនេះ នឹង​បង្ហាញ​ឲ្យដឹង​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់ថា កីឡាករ Emiliano Sala មាន​អាយុ​២៨​ឆ្នាំ ត្រូវបាន​ក្លឹប​Cardiff​ទិញ​ពី​Nantes ក្នុងតម្លៃ​១៥​លាន​ផោន ហើយ​គ្រោង​នឹង​ចូល​ហ្វឹកហាត់​កាលពី​ខែ​មុន​។ ថ្ងៃ​ដែល​លោក​ធ្វើដំណើរ​ចេញពី​ក្លឹប Nantes​ឆ្ពោះទៅ​Cardiff យន្ដហោះ​ដែល​លោក​ជិះ​ក៏​បាត់​ការទាក់ទង​តែម្ដង​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត