អាមេរិក​​នឹង​បញ្ជូន​​ទ័ព​បន្ថែម​​៣,៧៥០​នាក់​​ទៅតំបន់​ព្រំដែន​​ជាមួយ​ម៉ិក​ស៊ិក​

04-02-2019 8:29 am 1148
រូបភាពទ័ព​អាមេរិក​នៅព្រំដែន

​អាមេរិក​នឹង​បញ្ជូន​ទ័ព​បន្ថែម​៣,៧៥០​នាក់ ទៅកាន់​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិក​ស៊ិក​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​លោក​ដូណាល់ ត្រាំ​បាន​អំពាវនាវ​ទ្វេដង​ឲ្យ​សាងសង់​ជញ្ជាំង​ព្រំដែន​ដើម្បី​បង្កើន​សន្ដិសុខ​។ កងទ័ព​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ព្រំដែន តប​តាម​សំណើ​របស់លោក​ត្រាំ ដែល​លោក​បានចេញ​បញ្ជា​តាំងពី​មុន​បោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិកាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។ កាលនោះ​ក្រុម​ជន​ចំណាកស្រុក​បាន​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ស្វែងរក​សិទ្ធិ​ជ្រកកោន គេច​ពី​អំពើហិង្សា និង​ភាពក្រីក្រ​ក្នុងប្រទេស​របស់​ពួកគេ​។​

​តាម​សេចក្ដីថ្លែងការណ៍​មួយ​ឲ្យដឹងថា ការ​ដាក់ពង្រាយ​ទ័ព​នេះ​សម្រាប់​រយៈពេល​បី​ខែ ហើយ​ទ័ព​សរុប​នៅ​ព្រំដែន​អាមេរិក​-​ម៉ិក​ស៊ិក​មានចំនួន​៤,៣៥០​នាក់​។ ភារកិច្ច​របស់​ពួកគេ​គឺ​ឃ្លាំង​មើល​ចល័ត​រហូតដល់​ចុងខែ​កញ្ញា​ឆ្នាំ​២០១៩ ពី​ស្ថានភាព​នៅ​តំបន់​ព្រំដែន ក៏ដូចជា​ដាក់​មូលដ្ឋាន​មួយ​នៅ​ចម្ងាយ​ប្រមាណ​១៥០​ម៉ា​យ​ពី​ច្រកចូល​ប្រទេស​ទាំងពីរ​៕

ព័ត៌មានផ្សេងទៀត