លោក​គិន ភា​៖​​ការ​ធៀប​កម្ពុជា​​នឹង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​​ជា​វោហា​សាស្ត្រ​​នយោបាយ​​ទម្លាក់​កម្ពុជា​​ឲ្យ​ចលាចល​

03-02-2019 11:48 am 4017
លោកគិន ភា និងលោកសម រង្ស៊ី

​លោក​សម រង្ស៊ី បាន​ប្រៀបធៀប​កម្ពុជា ទៅនឹង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ហើយ​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ចាត់ទុក​រដ្ឋាភិបាលរ​បស់​លោក​ហ៊ុន សែន ថា​ខុសច្បាប់​ដូច​របប​លោក នី​កូឡា ម៉ា​ឌូ​រ៉ូ (Nicolas Maduro) នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា (Venezuela)​ដែរ​។ ប៉ុន្តែ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​គិន ភា ចាត់ទុក​ការប្រៀបធៀប​កម្ពុជា ទៅ​ប្រទេស​មាន​វិបត្តិ​ដទៃ​ក្នុង​ពិភពលោក​របស់លោក​ស​ម រង្ស៊ី មិនមែនជា​រឿង​ថ្មី​នោះទេ​។​លោក​ថា នេះ គ្រាន់តែ​ជា​វោហា​សាស្ត្រ​នយោបាយ ដើម្បី​ទាញ​ទម្លាក់​កម្ពុជា ទៅក្នុង​ភាពចលាចល​ប៉ុណ្ណោះ ដើម្បី​ទាញយក​ប្រជាប្រិយ ឲ្យគេ​មើលឃើញថា ខ្លួន​ជា​វីរៈបុរស ក្នុងស្ថានភាព​នេះ​។ លោក​គិន ភា បញ្ជាក់ថា លោក​សម រង្ស៊ី តែងតែ​ធ្វើបែបនេះ តាំងពី​ចាប់ផ្តើម​ជីវិត​នយោបាយ​របស់គាត់​មក​.... 

​ជា​បន្ត​សូម ស្តាប់​ការលើកឡើង​របស់លោ​កគិន ភា តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន បុន​ថុល នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកគិនភា

ព័ត៌មានផ្សេងទៀត