នៅពេលតម្រងនោមមានបញ្ហា មិនអាចដំណើរការដោយរលូន រាងកាយនឹងបញ្ជូនសញ្ញាជាច្រើនឲ្យអ្នកដឹង។ ប៉ុន្តែ បើអ្នកមិនចាប់អារម្មណ៍និងប្រញ៉ាប់ឆ្លើយតបនឹងសញ្ញាទាំងនោះទេ អាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមានបញ្ហាតម្រងនោម រាងកាយនឹងបញ្ជូនសញ្ញាដូចជា៖
-ការបត់ជើងតូចញឹកញាប់ខុសធម្មតា ជាពិសេសនៅពេលយប់។ សម្រាប់ពេលថ្ងៃវិញ ការបត់ជើងតូចពី៤ទៅ១០ដងក្នុងមួយថ្ងៃជារឿងធម្មតា។
-មានឈាមនៅក្នុងទឹកនោម។ នៅពេលដែលតម្រងត្រូវបានបំផ្លាញ កោសិកាឈាម អាចចាប់ផ្តើមហូរចូលមកក្នុងទឹកនោម និងទឹកនោមមានពពុះ។
ក្រៅពីបង្ហាញឲ្យដឹងតាមរយៈទឹកនោម ការមានបញ្ហាតម្រងនោម វាអាចបង្ហាញឲ្យដឹងតាមរយៈ ការមានបញ្ហាក្នុងការគេង , ឈឺក្បាល, អស់កម្លាំង, ខ្សោយ, ស្បែកស្ងួតនិងរមាស់, ខ្យល់ដង្ហើមមានក្លិនអាក្រក់, ដង្ហើមដកបានខ្លីៗ, ហើម ក ជើង ជើងនិងដៃ ឈឺខ្នងខាងស្តាំផ្នែកខាងក្រោម, ហើមជុំវិញភ្នែកនិងសម្ពាធឈាមឡើងខ្ពស់៕