​លោក​ផៃ ស៊ី​ផាន​​​និង​លោក​សុខ ទូច​​​ប្រាប់​ពលរដ្ឋ​កុំឱ្យ​ជឿ​​ការឃោសនា​លោក​សម រង្ស៊ី​​

01-02-2019 2:57 pm 3188
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ប្រាប់​ដល់​សាធារណជន កុំឱ្យ​ជឿ​ការឃោសនា​របស់លោក សម រង្ស៊ី​។ ការស្នើ​របស់​អ្នក​ទាំងពីរ​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បានប្រកាស ថា​ខ្លួន​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​លោក សម រង្ស៊ី បាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង ចាប់ផ្តើម​ធ្វើ​ចលនា បញ្ចុះបញ្ចូល ទាហាន និង​ប៉ូលីស ដែលជា​សាច់ឈាម​ក្នុង​គ្រួសារ​នី​មួយៗ ឲ្យ​ឈប់​ការពា​រលោក ហ៊ុន សែន ដឹកនាំ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ហើយ​បែរចិត្ត​មក​ការពារ​ប្រជារាស្ត្រ​វិញ ដែល​ទាមទារ​សេរីភាព និង​យុត្តិធម៌​។

​បើទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក៏ដោយ ក៏​គេ​សង្ក​ត​ឃើញថា ប្រលឹង​នៃ​គណបក្ស​មួយនេះ នៅតែ​ធ្វើ​ចលនា​របស់ខ្លួន​ជា​បន្តបន្ទាប់ តាមរយៈ​លោក សម រង្ស៊ី និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដទៃទៀត ដោយសារតែ​កើតទុក្ខ​មិន​សុខចិត្ត​ទៅនឹង​ដីកា​រំលាយ​របស់​តុលាការ​កំពូល​។ លោក សម រង្ស៊ី និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​ដើរ​បំផុសបំផុល ឱ្យ​សហគមន៍​អន្តរជាតិ ឱ្យ​ដាក់ទណ្ឌកម្ម​មកលើ​រដ្ឋាភិបា​លលោក​ហ៊ុន សែន ដើម្បីឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។​

​តាមរយៈ​ចលនា​របស់លោក សម រង្ស៊ី និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស​បែបនេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ចាប់អារម្មណ៍​ទៅលើ​ចលនា​នេះ​។ លោក ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់ថា ចលនា​របស់លោក សម រង្ស៊ី និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឱ្យ​​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ មិន​អាចទៅរួច​នោះឡើយ​……………

​សំឡេង​លោក ផៃ ស៊ី​ផាន​៖

​ចំណែក​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​វិញ ក៏បាន​ដាស់តឿន​ទៅដល់​យុវជន កុំឱ្យ​ជឿ​លើ​ការឃោសនា​របស់​អ្នកនយោបាយ​ផងដែរ​។ លោក សុខ ទូច បន្តថា បើ​ប្រទេស​មាន​សង្គ្រាម គ្មាន​អ្នកនយោបាយ ឬ​គ្មាន​កូន​លោកធំ​ណា​មក​ធ្វើសង្គ្រាម​ឡើយ មានតែ​កូនអ្នកក្រីក្រ​ប៉ុណ្ណោះ ដែល​ធ្វើសង្គ្រាម​សម្លាប់​គ្នាឯង ដូច្នេះ​កុំ​ជឿ​លើ​ការសន្យា​របស់​អ្នកនយោបាយ​…………

​សំឡេង​លោក សុខ ទូច​៖

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្ស​តុមូល ស្ដីពី "​ស្ថានការណ៍​នយោបាយ​ចុងក្រោយ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​" ដែល​រៀ​ចំ​ឡើងដោយ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត