ស្ថានទូត​អាមេរិក ប្រកាសថា មិន​ពាក់ព័ន្ធ​ក្នុង​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​សីហនុ​របស់​លោក​លន់ នល់​ទេ​

31-01-2019 5:32 pm 6787
  ស្តាប់
លោកសេនាប្រមុខលន់ នល់ នាទសវត្សរ៍ ឆ្នាំ១៩៧០
ស្តាប់ជាសំឡេង

«...​យើង​សូម​ធ្វើការ​កត់សំគាល់ថា សហរដ្ឋអាមេរិក​មិន​បាន​ពាក់ព័ន្ធ នៅក្នុង​រដ្ឋប្រហារ​ដែល​នាំអោយ​លោក​លន់ នល់​ឡើង​កាន់​អំណាច​នោះទេ​។ រហូតមកដល់​ពេលនេះ គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ពី​ការពាក់ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ទេ​។ ផ្ទុយទៅវិញ មាន​ភស្តុតាង​យ៉ាងច្រើន​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​របប​ខ្មែរក្រហម ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ និង​ក្នុង​រយៈកាល​ក្រោយ​ពី​នោះ​មក​»​។​នេះ​ជា​ការឆ្លើយតប​មួយ របស់​ស្ថានទូត​អាមេរិក នៅ​កម្ពុជា តប​នឹង​សារ ដែល​លើកឡើង​ថា​«​ប្រសិន​បើ​អា​មេ​រិច​មិន​ជួយ​លន់ នល់ ​ទម្លាក់​សម្តេច​តា​ទេ ក៏​គ្មាន​ខ្មែរក្រហម​ដែរ​»

​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​មួយ​របស់​ស្ថានទូត​នេះ កាលពី​ថ្ងៃ​ទី​៣០​មករា ដែល​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​facebook ផ្លូវ​ការណ៍​របស់​ខ្លួន​ដែល​អបអរ​ព្រឹត្តិការណ៍​៧​មករា និង​ថ្កោលទោស​របប​ខ្មែរក្រហម​។ ដោយសារ​សេចក្តីថ្លែងការណ៍​នេះ​បាន​បង្ក​ឲ្យមាន​ការ​ឆ្លងឆ្លើ​យ​ច្រើន ជុំវិញ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នៅក្នុង​ពាក់កណ្តាល​ទសវត្សរ៍​១៩៧០​នោះ ពិសេស​ទាក់ទង​នឹង​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ដែល​មាន​ការចោទប្រកាន់ អាមេរិក​គឺជា​អ្នកគាំទ្រ​ពីក្រោយ​រដ្ឋប្រហារ​របស់​លោក​សេនាប្រមុខ លន់ នល់ ទម្លាក់​សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍ សហរដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ឲ្យ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ការបរទេស​ឯករាជ្យ អធិបតេយ្យ និង​ប្រកបដោយ​តុល្យភាព ដែល​រក្សាបាន​នូវ​អនាគត​របស់​ប្រទេស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​៕

ព័ត៌មានផ្សេងទៀត