វិស័យ​សំណង់​​ផ្តល់​ការងារ​​ជូន​ពលរដ្ឋ​​ប្រមាណ ២០​ម៉ឺន​នាក់​​ក្នុង​មួយថ្ងៃ​​

30-01-2019 10:40 am 1821

​រដ្ឋាភិបាល​នៅតែ​ចាត់ទុកថា វិស័យ​ឧស្សាហកម្ម​សំណង់​ជា​វិស័យ​ដ៏​មាន​សក្តានុពល​មួយ​ដែល​ធានា​ចីរភាព​នៃ​កំណើន​ផលទុន​សរុប​របស់​កម្ពុជា​។ 

​លោក​លាង មុនី​រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់ថា  ទោះបី​ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៨ មាន​ប្រមាណ ៥៧៥៥​លាន​ដុល្លារ​អាមេរិក ទាប​ជាង​ឆ្នាំ​២០១៧​ក្តី ប៉ុន្តែ​ការដាក់​ទុនវិនិយោគ ជាក់ស្តែង​របស់​អ្នកវិនិយោគ​លើ​វិស័យ​សំណង់ គឺ​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់ជាង​ឆ្នាំមុន​។​

​លោក​ថា វិស័យ​សំណង់​បានផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២០​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​នៅ​ទូទាំងប្រទេស​ដែល​ក្នុងនោះ​ប្រមាណ ១៥​ម៉ឺន​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ​៕

 ពាក្យគន្លឹះ  វិស័យសំណង់

ព័ត៌មានផ្សេងទៀត