សភា​មី​យ៉ាន់​ម៉ា​​អនុម័ត​សំណើ​​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​

30-01-2019 10:19 am 1643
រូបភាព​នៅក្នុង​សភា​មីយ៉ាន់ម៉ា

​សភា​មី​យ៉ាន់​ម៉ា​បានអនុម័ត​សំណើ សម្រាប់​បង្កើត​គណៈកម្មកា​រ​មួយ​រៀបចំ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ បច្ចុប្បន្ន រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ផ្ដល់​អំណាច​នយោបាយ​យ៉ាងរឹងមាំ​ដល់​យោធា ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​ស៊ីវិលមាន​ផលវិបាក​ក្នុង​ការសម្រេច​កិច្ចកា​រមួយ​ចំនួន​។ គណបក្សកាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ដាក់សំណើ​នេះ​ទៅកាន់​សភា​កាលពី​ថ្ងៃ​អង្គារ​។ សមាជិក​គណបក្ស​បាន​និយាយថា ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន បង្ក​ផលវិបាក​ដល់​គណបក្ស​ក្នុង​ការបន្ដ​របៀបវារៈ​នយោបាយ​របស់ខ្លួន​។​

​សំណើ​ត្រូវបាន​ប្រកាស​ដោយមាន​សំឡេងគាំទ្រ​ភាគច្រើន ប៉ុន្ដែ​ក៏​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ពី​សមាជិកសភា​មកពី​យោធា​។ គណបក្សកាន់អំណាច​ប្រឈម​ឧបសគ្គ​ធំ នៅពេល​ព្យាយាម​ដាក់សំណើ​ធ្វើ​វិសោធនកម្ម​នេះ​។ វា​ត្រូវការ​ការគាំទ្រ​ពី​សមាជិកសភា​ជាង​៧៥​ភាគរយ និង​មួយ​ភាគ​បួន​នៃ​អាសនៈ​យោធា​នៅក្នុង​សភា​៕

ព័ត៌មានផ្សេងទៀត