រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​មី​យ៉ាន់​ម៉ា​

29-01-2019 2:55 pm 863

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ចូលរួម​ជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​មី​យ៉ាន់​ម៉ា រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣១ មករា ដល់​ថ្ងៃ​ទី ០១ កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណៃ​ពិដោ តប​តាម​ការអញ្ជើញ​របស់​លោក ច ទីន រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ។​

​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​នេះ នឹង​មាន​ការវាយតម្លៃ​អំពី លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ នឹង​រិះរក​វិស័យ​សហប្រតិបត្តិកា​ថ្មី​ដើម្បី​ជម្រុញ​បន្ថែមទៀត​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម និង​វិបុលភាព​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក៏ដូចជា​រួមចំណែក​ដល់​សន្តិភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។​ក្នុង​អំឡុងពេល​ស្នាក់នៅ  លោក​រដ្ឋមន្ត្រី នឹង​ចូល​ជួប​សម្តែង​ការគួរសម ដាច់ដោយឡែក​ពីគ្នា​ជាមួយ លោក វីន ម្ញី​នត៍ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ សហភាព​មី​យ៉ាន់​ម៉ា និង​លោកស្រី អោ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ សហភាព​មី​យ៉ាន់​ម៉ា ៕

ព័ត៌មានផ្សេងទៀត