រដ្ឋាភិបាល​កម្ពុជា​នឹង​ជួប​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នៅ​ថ្ងៃស្អែក

28-01-2019 11:00 am 1017

​រដ្ឋាភិបាល​កម្ពុជា នឹង​ជួប​ពិគ្រោះ​យោបល់​ជា​លើកដំបូង​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ទស្សនទាន​ដោយ​ស្មោះត្រង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​ជំនួបនេះ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស ។​

​ក្នុងជំនួប​នោះ​ដែរ នឹង​ផ្តោត​ទាំងស្រុង​លើ​វត្តមាន និង​ការរួមចំណែក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងស្រុក នៅ​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ​និង​កាតព្វកិច្ច ក្រោម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ក្នុង​សេចក្តីជូនដំណឹង​បានឲ្យដឹង​ថា​នឹងមាន តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចូលរួម​សរុប​ប្រមាណ​៣០០​នាក់ ៕


ព័ត៌មានផ្សេងទៀត