តាមការពន្យល់ក្នុងវចនានុក្រមខ្មែរ ពាក្យនេះ មានថ្នាក់ពាក្យជា នាម មានន័យថា អ្នកធ្វើការងារមានកម្រិតតាមរាជប្បញ្ញត្តិ គឺជនដែលត្រូវទោសរបឹបជាដើម ហើយធ្លាក់ខ្លួនទៅជាមនុស្សថ្នាក់ទី៤(សូទ្រៈ) ដាច់ជាពូជវង្សតរៀងទៅ ឬជនដែលកើតក្នុងពូជវង្សនោះ។ ដូចជា៖ ពួកអ្នកងារ, ពូជអ្នកងារ។
ពាក្យផ្ទុយ នឹងពាក្យ«អ្នកងារ» គឺពាក្យ«ព្រៃងារ»(វេស្សៈ ឬវៃស្យៈ)។ ប៉ុន្តែ នៅសង្គមកម្ពុជា បានលើកលែងមិនឲ្យមាន«អ្នកងារ» ចាប់តាំងពី ពុទ្ធសករាជ ២៤៣៦ ត្រូវនឹង គ្រិស្តសករាជ ១៨៩២មក។ តាំងពីនោះមកពាក្យ«អ្នកងារ» ថា «ព្រៃងារ» ក៏បាត់បន្តិចម្តងៗ មកដល់បច្ចុប្បន្ននេះ៕
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៨៥៥)