ចុងឆ្នាំ​២០១៨​អគ្គិសនី​កម្ពុជា​ផ្តល់​ថាមពល​សរុប​ជិត​១​ម៉ឺន​លាន​គីឡូវ៉ាត់ម៉ោង​

26-01-2019 11:00 am 1258

​តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានឲ្យដឹងថា នៅ​ចុងឆ្នាំ​២០១៨ ប្រភព​ផលិត​អគ្គិសនី ក្នុងស្រុក​មាន​អានុភាព ២,២០៧.៧៦ មេហ្គា​វ៉ាត់ ដោយ​នៅ​អាណត្តិ​ទី​៥ (២០១៤-២០១៨) ការអភិវឌ្ឍ​ប្រភព​អគ្គិសនី បាន​បន្ថែម​អានុភាព ១០៩៩.២​មេហ្គា​វ៉ាត់​។

​ដោយឡែក ប្រភព​នាំ​ចូល​ពី​ប្រទេសជិតខាង បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម ១៤.៥៥% នៅ​ឆ្នាំ​២០១៨ ដែល​បាន​ថយចុះ​ជា​បន្តបន្ទាប់​ពី ៤០.០៦% នៅ​ឆ្នាំ​២០១៤​។ នៅ​ចុងឆ្នាំ​២០១៨ បរិមាណ​ថាមពល​អគ្គិសនី​ដែល​បាន​ផ្តល់​សរុប​មាន ៩,៣០៧.៤៤​លាន​គីឡូវ៉ាត់ម៉ោង គឺ​កើនឡើង ១.៩១​ដង​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត