អាជ្ញាធរ​អគ្គិសនី​កម្ពុជា​៖ បញ្ហា​ប្រឈម​៨​ចំណុច​ត្រូវ​ពិភាក្សា​ដោះស្រាយ​ក្នុង​ឆ្នាំ​២០១៩

26-01-2019 10:55 am 1191
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​សន្និបាត​បូកសរុប​ការងារ​បញ្ចប់​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ក្នុង​ការពិនិត្យ និង​គ្រប់គ្រង​លើ​ការផ្តល់​សេវា​អគ្គិសនី នៅ​ទូទាំង​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម ដើម្បី​ពិភាក្សា​ដោះស្រាយ​សម្រាប់​ជា​ទិសដៅ អនុវត្ត​បន្ត​ចំនួន​៨​ចំណុច​សំខាន់ៗ​៖

​ចំណុច​សំខាន់​ទាំង​៨​នោះ មានដូចជា​៖

១៖ ជំរុញ​ការផ្តល់សេវា​អគ្គិសនី មាន​គុណភាព ស្ថេរភាព សុវត្ថិភាព និង​ភាព​អាច​ទុកចិត្តបាន ។​

២៖ ចូលរួម​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា ដើម្បី​អនុវត្ត​ការសន្យា​បន្ថយថ្លៃ​អគ្គិសនី​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩ និង​២០២០ និង​ដើម្បី​រៀបចំ​ផែនការ និង​ទិសដៅ​បន្ថយថ្លៃ​លក់​អគ្គិសនី​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ ។​

៣៖ បន្ត​សកម្មភាព​នានា ដើម្បី​ផ្តល់​ភាព​យុត្តិធ៌ម​ក្នុង​ការវាស់វែង និង​ការកត់ត្រា​ថាមពល​អគ្គិសនី​របស់​អ្នកប្រើប្រាស់​អគ្គិសនី ។​

៤៖ បន្ត​ដោះស្រាយ​ឲ្យបាន​ល្អ​ប្រសើរ នូវ​បញ្ហា​ការស្នើ​សុំឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​តំបន់​មិនទាន់មាន​អគ្គិសនី​ទៅដល់ និង​ការស្នើសុំ​ឲ្យមាន​ការ​ផ្គ​ត់​ផ្គង់​ពី​ប្រភព​បណ្តាញ​ជាតិ ។​

៥៖ បន្ត​ត្រួតពិនិត្យ និង​ចាត់វិធានកា​រណ៍​បញ្ហា​យក​ថ្លៃ​លើស​ការកំណត់ ទាំង​ថ្លៃ​អគ្គិសនី ថ្លៃ​ភ្ជាប់​ចរន្ត ប្រាក់​កក់ បង្ខំ​ឲ្យ​អ្នកប្រើប្រាស់​ទិញ​ខ្សែ​ដែល​មាន​ថ្លៃ​ខ្ពស់ ការ​បំភ័ន្ត​អ្នកប្រើប្រាស់​អំពី​កម្លាំង​ភ្ជាប់​អគ្គិសនី ។​

៦៖ បន្ត​ដោះស្រាយ​បញ្ហា​អ្នករស់នៅ​ក្នុង​ដីឡូត៍​ដែល​គេ​ពុះ​លក់​ជា​ឡូត៍ បញ្ហា​អ្នករស់នៅ​ក្នុង​បុរី និង​ខុន​ដូ បញ្ហា​បន្ទប់​ជួល និង​បញ្ហា​តូប​លក់​ក្នុង​ផ្សារ ទាំង​តំបន់​របស់​អគ្គិសនី​កម្ពុជា និង​ឯកជន ។​

៧៖ បន្ត​ជំរុញ​អ្នក​កាន់​អាជ្ញា​បណ្ណ​ឲ្យ​ពង្រីក​បណ្តាញ​ចែកចាយ​ទៅកាន់​ភូមិ​ដែល​នៅសល់ ។​

៨៖ ចំពោះ​តំបន់ ៩៦​ភូមិ ឬ​ស្មើ ០.៦៨% ដែល​មិន​ទាន់​មាន​អ្នកទទួល​ចែកចាយ ដោយ​តំបន់​ទាំងនេះ​ឋិត​ក្នុង​ដែន​អាជ្ញា​បណ្ណ​ឯកជន និង​មាន​លក្ខខណ្ឌ​ពិបាក​ក្នុង​ការពង្រីក​ការផ្គត់ផ្គង់​ទៅដល់ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នឹង​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា ដើម្បី​សិក្សា​លម្អិតរ​ក​ដោះស្រាយ​សមរម្យ​៕

....

ព័ត៌មានផ្សេងទៀត