ចាប់ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​មន្ត្រី​ពន្ធដារ​និង​សមត្ថកិច្ច​នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​ពន្ធ​យានជំនិះ​គ្រប់​ប្រភេទ​

25-01-2019 9:58 am 1363

​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​តទៅ មន្ត្រី​ពន្ធដារ រួមជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០១៨ នៅ​តាម​គោលដៅ​មួយចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី​-​ខេត្ត​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់បន្ថែម​ថា ក្នុងករណី​ដែល​ម្ចាស់​យានយន្ត​ខកខាន​មិន​បាន​ប្រកាស​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០១៨​នោះទេ សូម​ប្រញាប់​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ផាកពិន័យ​តាម​ច្បាប់ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ និង​សាខា​ធនាគារ​មួយចំនួន​៕

ព័ត៌មានផ្សេងទៀត