លោក ហ៊ុន សែន ប្រកាស​​ពី​គម្រោង​​លុបចោល​ មន្ទីរ ឬ​ការិយាល័យ​​មួយ​ចំនួន​​

25-01-2019 9:55 am 3519
  ស្តាប់
ស្តាប់ជាសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៥ មករា​នេះ បានប្រកាស​ពី​គម្រោង​រៀបចំ​កែទម្រង់​រចនាសម្ព័ន្ធ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ដោយ​ក្នុងនោះ​នឹងមាន មន្ទីរ ឬ​ការិយាល័យ​ខ្លះ អាច​ត្រូវ​លុបចោល​ផងដែរ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ និយោជិត​ជាង ១​ម៉ឺន​នាក់ នៅ​ខេត្ត​កំពត។ បើតាម​លោក ហ៊ុន សែន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាច​ទុក​តែ​ការិយាល័យ​ប្រតិបត្តិការ​កងទ័ព នគរបាល សុខាភិបាល អប់រំ និង រៀបចំ​ដែនដី​តែប៉ុណ្ណោះ ហើយ​ក្រៅពីនេះ នឹងត្រូវ​រៀបចំ​ទុកជា​កញ្ចប់​។

ព័ត៌មានផ្សេងទៀត