បារាំង​ពិន័យ​​ក្រុមហ៊ុន​Google​៥៧​លាន​ដុល្លារ​​ដោយសារ​ករណី​មួយ​

24-01-2019 10:20 pm 3486
រូបភាពឡូហ្គោក្រុមហ៊ុន​Google

​ក្រុម​ឃ្លាំមើល​និង​ការពារ​ទិន្នន័យ​របស់​បារាំង បាន​ពិន័យ​ក្រុមហ៊ុន​Google​ចំនួន​៥៧​លាន​ដុល្លារ​អាមេរិក ដោយសារ​តែ​ក្រុមហ៊ុន​យក្ស​មួយ​នេះ រំលោភ​លើ​ច្បាប់​ឯកជន​របស់​សហ​ភាព​អឺរ៉ុប​។ នេះ​គឺជា​ការពិន័យ​ដ៏​ធំ​បំផុត ប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​។ និយ័ត​ករ​បារាំង​បាន​និយាយថា ក្រុមហ៊ុន​ខ្វះ​តម្លាភាព​និង​ភាពច្បាស់លាស់ ក្នុង​វិធីសាស្ដ្រ​នៃ​ការ​ផ្ដល់​ដំណឹង​ដល់​អ្នកប្រើប្រាស់ ពី​ការគ្រប់គ្រង​ទិន្នន័យ​របស់​ពួកគេ និង​បរាជ័យ​ក្នុង​ការទទួល​បាន​ការ​ព្រមព្រៀង សម្រាប់​ផ្សព្វផ្សាយ​ads​ផ្ទាល់ខ្លួន​៕

ព័ត៌មានផ្សេងទៀត