UNESCO គាំទ្រ​ការបណ្តុះបណ្តាល​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​

24-01-2019 3:18 pm 2030

​លោក​សា​ដា អ៊ូ​ម៉ា អា​ឡា​ម (Sardar Umar Alam) តំណាង​អង្គការ​យូណេស្កូ​ថ្មី​ប្រចាំ​កម្ពុជា បានបញ្ជាក់​ពី​ការគាំទ្រ​ដល់​កម្ពុជា ក្នុង​ការបង្កើត​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងបរិស្ថាន និង​អង្គការ​យូណេស្កូ​សម្រាប់​គម្រោង បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។

​បញ្ជាក់​នូវ​ការគាំទ្រ​បែបនេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​តំណាង​អង្គការ​យូណេស្កូ​ថ្មី​ប្រចាំ​កម្ពុជា​រូបនេះ ជាមួយ​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០១៩​កន្លងទៅនេះ​។​

​ជាមួយគ្នានេះ UNESCO គ្រោង​នឹង​បញ្ជូន​អ្នកជំនាញ​នៃ​កម្មវិធី​ប្រចាំ​តំបន់​របស់ខ្លួន មក​ធ្វើការ សិក្សា​លើ​ផែនការ​អនុវត្ត គម្រោង​កម្មវិធីសិក្សា​ពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា ឆាប់ៗ​នា ពេលខាងមុខ​ផងដែរ​៕

​ដោយ៖ ប៉ា សុខេង

ព័ត៌មានផ្សេងទៀត