ក្រសួង​សេដ្ឋកិច្ច​​លើកទឹកចិត្ត​​ដល់​​មន្ត្រីរាជការ ​ឲ្យ​គាំទ្រ ​និង​ប្រើប្រាស់​​ប័ណ្ណ បស​ស​​

24-01-2019 2:59 pm 1506
  ស្តាប់
លោក​ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ គោលនយោបាយ​អនុវត្ត​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​២៣ មករា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ហ៊ាន សា​ហ៊ី​ប លើកទឹកចិត្ត​ដល់​បុគ្គលិក​មន្ត្រីរាជការ ឱ្យចូល រួម​គាំទ្រ និង​ប្រើប្រាស់ ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្ដិសុខ​សង្ក​ម​(​ប​.​ស​.​ស​) រាល់ពេល​ទៅ​ទទួល​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ផ្សេងៗ នៅតាម​មន្ទីរពេទ្យ​រដ្ឋ ពីព្រោះ លោក​ថា​នេះ​ជា​អត្ថប្រយោជន៍ ដែល​មន្ត្រី​គ្រប់រូប​ត្រូវ​ទទួលបាន​។ 

​លោក​ហ៊ាន សា​ហ៊ី​ប បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​គិតគូរ លើ​ការពង្រីក​វិសាលភាព​លើ​របប​សន្តិសុខ​សង្គម ដែលមាន​ស្រាប់​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​ដាក់ឱ្យ ដំណើរការ​នូវ​របប​ថ្មីៗ​ថែមទៀត ដើម្បី​ផ្តល់នូវ​ការ​គាំពារ​ជា​អតិបរមា​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​។ លោក​ថា ចក្ខុវិស័យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​សម្រាប់​ការ អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម គឺ​ការធានា​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ទទួលបាន​នូវ​ការ​គាំពារ​ចម្បង​ពីរ​យ៉ាង​គឺ ទី​១ ទទួលបាន​ប្រាក់​សោធន​នៅពេល​ឈានចូល​វ័យ​ចាស់ជរា និង​ទី​២ ទទួលបាន​ការធានារ៉ាប់រង​សុខភាព​នៅពេល​មាន​ជំងឺ​។ 

​លោក ហ៊ាង សា​ហ៊ី​ប លើកឡើងថា រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦-២០២៥ ក្នុង​គោលបំណង​សម្រេចបាន​នូវ “​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​បរិយា​ប័ន្ន​” ដោយ​ផ្តោតជាសំខាន់​លើ​សសរ​ម្ភធំៗ​គឺ ប្រព័ន្ធ​ជំនួយ​សង្គម ជា​ការឆ្លើយតប​នឹង​គ្រោះអាសន្ន ការអភិវឌ្ឍ​មូលធន​មនុស្ស ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សុខុមាលភាព​របស់​ប្រជាជន​ងាយ​រងគ្រោះ និង​ប្រព័ន្ធ​សន្តិសុខ​សង្គម រួមមាន របប​សោធន របប​ថែទាំ​សុខភាព របប​ហានិភ័យ​ការងារ និង​របប​និកម្មភាព​។ 

​ឯ​ការចាប់ផ្តើម​អនុវត្តន៍​របប​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន ដែល​រដ្ឋាភិបាល ជា​អ្នកទទួលបន្ទុក​បង់​ភាគទាន​ជំនួស​ចាប់ពី​ឆ្នាំ​២០១៨ និង​រហូតដល់​ឆ្នាំ​២០២០​។ ចំណែកឯ​គោលនយោបាយ នៃ​ការផ្តល់​តាវកាលិក ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន មាន លក្ខណៈ​ទូលំទូលាយ និង​ល្អប្រសើរ​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់ និង​តម្កល់​ឧត្តមប្រយោជន៍​មន្ត្រីសា​ធា​រណៈ ដោយ​សន្យា​ដាក់ឱ្យ​អនុវត្តន៍​បន្ថែម​មួយទៀត នូវ​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ នៅ​ឆ្នាំ​២០១៩​នេះ​៕

 ពាក្យគន្លឹះ  បសស

ព័ត៌មានផ្សេងទៀត