លោក​ហ៊ុន សែន​ថា​ឥណ្ឌូនេស៊ី​ទាហាន​ក្បាល​ពោះធំ​ត្រូវ​ដកចេញ​និង​ឲ្យ​ទាហាន​ខ្មែរ​សម្រក​ក្បាលពោះ​

24-01-2019 10:27 am 962

​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ លោក​ហ៊ុន សែន បាន​ណែនាំ​ឲ្យ​នាយទាហាន​ខ្មែរ​គ្រប់​ថ្នាក់​ទាំងអស់​ដែលមាន​ក្បាល​ពោះធំៗ ត្រូវ​រក​វិធី​សម្រក​ក្បាលពោះ​ចេញ ដើម្បី​ងាយស្រួល​ក្នុង​ការបំពេញ​បេសកម្ម​ការងារ​។ ការ​បំពេញបេសកកម្ម​ការងារ​ជាក់ស្តែង ដូចជា​ការ​ត្រូវ​ហក់​ឡើង​របង​ខ្ពស់ៗ បើ​ក្បាល​ពោះធំៗ តើ​ឡើង​ម៉េច​នឹង​រួច​។ ការលើកឡើង​របស់លោក​ហ៊ុន សែន ក្រោយពី​កត់សំគាល់​ឃើញថា មិន​ថា​នាយទាហាន​ឬ​ប៉ូលិស​ខ្មែរ​ទេ មាន​ក្បាល​ពោះធំៗ​ខុស​ប្រក្រតី​។ លោក​ក៏​បានលើកឡើង​ពី​ច្បាប់ទម្លាប់​នៅឯ​ប្រទេស​ឥណ្ឌូនេស៊ី ប្រាប់​កងទ័ព​កម្ពុជា​ថា នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប្រសិនបើ​នាយទាហាន​ណា មាន​ក្បាល​ពោះធំៗ​ត្រូវគេ​ដក​ចេញពី​ក្របខណ្ឌ​ហើយ​។

​​ការ​ថ្លែង​របស់ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើឡើង​ក្នុងឱកាស​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕

 

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត