លោក​គីម ជុង​អ៊ុន​​បង្ហាញ​ក្ដី​ពេញចិត្ដ​​ជាខ្លាំង​​ចំពោះ​លិខិត​​មួយច្បាប់​​របស់លោក​​ដូណាល់ ត្រាំ​

24-01-2019 9:05 am 1030
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំពេលជួបគ្នា​នៅសិង្ហបុរី

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​ចេញផ្សាយ​ថា លោក​គីម ជុង​អ៊ុន​បាន​សម្ដែង​ការពេញចិត្ដ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​លិខិត​មួយច្បាប់​ពី​លោក​ដូណាល់ ត្រាំ មុន​កិច្ច​ជំនួប​លើក​ទី​ពីរ​ធ្វើឡើង​នៅ​ចុង​ខែកុម្ភៈ​។ លិខិត​នោះ​លោក​ដូណាល់ ត្រាំ​ផ្ញើ​ទៅឲ្យ​លោក​គីម ជុង​អ៊ុន តាមរយៈ​មន្ដ្រីជាន់ខ្ពស់​និង​ជា​ដៃស្ដាំ​លោក​គីម ជុង​អ៊ុន លោក​គីម យ៉ុង​ចូល ពេល​ជួប​ជាមួយ​លោក​ត្រាំ​នៅ​សេត​វិមាន​កាលពី​សប្ដាហ៍​មុន​។​

​សារព័ត៌មាន​កូរ៉េខាងជើង​មិន​បានបញ្ជាក់​លម្អិត​ពី​អត្ថន័យ​នៃ​លិខិត​នោះទេ គ្រាន់តែ​ថា​លោក​គីម​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កិច្ចប្រជុំ​លើក​ទី​ពីរ​។ លោក​បាន​សម្ដែង​ការពេញចិត្ដ​ខុសពី​ធម្មតា ចំពោះ​ការសម្រេ​ចចិត្ដចុងក្រោយ​របស់​លោកត្រាំ ហើយ​លោក​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា ដោយ​យកចិត្ដទុកដាក់​ជាធំ​លើ​ផលប្រយោជន៍​រួម ក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ​អាមេរិក​-​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត