រដ្ឋមន្ត្រី​៣​រូប ត្រូវបាន​តែងតាំង​មុខដំណែង​បន្ថែម​

22-01-2019 9:54 am 1455

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​ការងារ​បច្ចេកទេស​សន្តិ​សុខ​ស្បៀង ។​

​ចំណែកឯ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ។ នេះ​បើ​តាម​លិខិត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ៕

ព័ត៌មានផ្សេងទៀត