លោក​មាស នី​៖​​លោក​ហ៊ុន សែន​ ទៅ​សុំឲ្យ​ចិន​​ជួយ​ទិញ​អង្ករ​​បន្ថែម​ ដើម្បី​រំដោះគ្រោះ​ពី​អឺរ៉ុប​​

20-01-2019 11:50 am 6156
លោកមាស នី និងលោកហ៊ុន សែន

​ថ្ងៃទី​២០ មករា នេះ លោក​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន​។ ដំណើរ​ទស្សនកិច្ច របស់លោក​ហ៊ុន សែន ពេលនេះ ស្រប​ពេលដែល អឺរ៉ុប​សម្រេច​យកពន្ធ​ពី​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​របស់ខ្លួន និង​អាច​ប្រឈម​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA និង​GSP ពី​អឺរ៉ុប និង​អាមេរិក នាពេលខាងមុខ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក​បណ្ឌិត​មាស នី និយាយថា លោក​ហ៊ុន សែន ទៅ​ចិន​លើក​នេះ គឺ​សុំឲ្យ​ចិន​ជួយ​ទិញ​អង្ករ​បន្ថែម ពី​កម្ពុជា ដើម្បី​រំដោះគ្រោះ​ពី​អឺរ៉ុប និង​ដើម្បី​កៀរគរ​វិនិយោគិន​ចិន​បន្ថែម ជាពិសេស​លើ​វិស័យ​កសិកម្ម​។ ប៉ុន្តែ លោក​មាស នី​មើលឃើញថា ទីផ្សារ​ចិន នៅ​មិនទាន់​អាច​ជំនួស​អឺរ៉ុប​បានទេ ខណៈ​ចិន ក៏​ជា​ប្រទេស​នាំចេញ​ទៅកាន់​ទីផ្សា​អឺរ៉ុប​ដែរនោះ ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង របស់លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកមាសនីលោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត