រញ្ជួយ​ដី​៦.៧​រ៉ិ​ចទ័​រវាយ​ប្រ​ហារប្រទេស​ឈី​លី តែ​គ្មាន​ការព្រមានពី​រលក​ស៊ូណាមិ​ទេ​

20-01-2019 11:30 am 976

​រញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ចទ័​រ បាន​វាយប្រហារ​តំបន់ឆ្នេរ នៃ​ប្រទេសឈី​លីនៅ​ថ្ងៃសៅរ៍​ទី​១៩​ខែមករា​ឆ្នាំ​២០១៩​។ ដ្បិត​ការរញ្ជួយ​មាន​កម្រិត​ខ្ពស់​គួរឲ្យកត់សំគាល់​ក៏ដោ​យ ប៉ុន្តែ​ពុំមាន​ការព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​នោះទេ​។  រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នេះ មាន​ជម្រៅ​៥៣​គីឡូម៉ែត្រ ហើយ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ ពី​ភាគខាងត្បូង​នៃ​ទីក្រុង​Coquimbo​។ 
​ភ្លាមៗ​មិនទាន់មាន​របាយការណ៍​ជា​ផ្លូវការ បញ្ជាក់​ទំហំ​នៃ​ការខូចខាត និង​អ្នករងរបួស ដោយសារតែ​គ្រោះធម្មជាតិ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ បើតាម​សាក្សី​ឃើញ​ហេតុការណ៍​នេះ និយាយថា គ្រោះ​រញ្ជួយ​ដី​បានធ្វើឲ្យ​អាគារ​ជាច្រើន ស្ថិតនៅ​ភាគខាងត្បូង​ក្រុង Santiago រង្គើ ហើយ​មាន​ការខូចខាត​តិចតួច​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  ឈីលីរញ្ជួយដី

ព័ត៌មានផ្សេងទៀត