កម្ពុជា​-​ឥណ្ឌូនេស៊ី​កំណត់​ទិសដៅ​៦​ចំណុច​ពង្រឹង​វិស័យ​ទេសចរណ៍​ប្រទេស​ទាំងពីរ​

19-01-2019 8:17 am 858
  ស្តាប់
ស្តាប់ជាសំឡេង

​ឆ្លៀតឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី លើក​ទី​១៨ នៅ​ទីក្រុង​ហា​ឡុង ប្រទេស​វៀតណាម លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក អា​រី​យ៉ែស យ៉ាស​យ៉ា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឥណ្ឌូនេស៊ី បាន​ជួប​ប្រជុំពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក នៅ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ។ លទ្ធផល​នៃ​កិច្ចប្រជុំ​មាន​ចំនួន​៦ សំខាន់ៗ ដែល​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ...

​លទ្ធផល​នៃ​កិច្ចប្រជុំ​រួមមាន ៖

១. ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់ កម្ពុជា​-​ឥណ្ឌូនេស៊ី នាពេលខាងមុខ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ចំណង​ការទូត​កម្ពុជា​-​ឥណ្ឌូនេស៊ី ។​

២. ជំរុញ​ការអនុវត្ត​ស្មារតី​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​គណៈកម្មការ​ចម្រុះ កម្ពុជា​-​ឥណ្ឌូនេស៊ី នាឱកាស​នៃ​កិច្ចប្រជុំ​ទ្វេភាគី គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោកស្រី Retno LP. Marsudi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៣-៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​យ៉ា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ។​

៣. សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ អនុវត្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ។​

៤. ពង្រឹង​កិច្ចសហប្រតិបត្តិកា​រលើ​ការផ្សព្វផ្សាយ​រួមគ្នា ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ទេសចរណ៍​បេតិភណ្ឌរ​វាង​ប្រទេ​សទាំង​២ ស្របតាម​ស្មារតី​រួម​របស់​អាស៊ាន ដែល​ឆ្នាំ​២០១៩ ខាងមុខ នឹង​ផ្ដោតលើ​ទេសចរណ៍​វប្បធម៌ និង​បេតិកភណ្ឌ និង​ទេសចរណ៍​សុខមាលភាព ។​

៥. ភាគី​ឥណ្ឌូនេស៊ី​បាន​ទទួលយក​សំណើ​របស់​កម្ពុជា ស្នើសុំ​ការចែករំលែក​បទពិសោធ​ន៍​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​ទេសចរ (Mobile Positioning Data) ដល់​មន្ត្រី​ជំនាញ​នាពេលខាងមុខ ។ ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​ជា​ទិន្នន័យ​បន្ថែម សម្រាប់​ការគ្រប់គ្រង​ទេសចរ​មក​ទស្សនា​កម្សាន្ត​ក្នុងប្រទេស ។​

៦. ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​ការរៀបចំ​ពិធី​វប្បធម៌​នានា សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ ។​

​គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បានទទួល​ស្វាគមន៍​ទេសចរ​បរទេស​សរុប​ជាង ៦,២​លាន​នាក់ កើនឡើង ១១% ក្នុងនោះ​ទេសចរ​ឥណ្ឌូនេស៊ី​មាន​ចំនួន ៥៥.៧៥៣​នាក់ កើនឡើង ១១,៨% ៕

ព័ត៌មានផ្សេងទៀត