ក្រុមហ៊ុន​កម្ពុជា​-​ចិន បោះទុន​$៧០​លាន​អភិវឌ្ឍ​ទីក្រុង​រស្មី​មង្គល​នៅ​ខេត្ត​ព្រះសីហនុ​

19-01-2019 8:11 am 1071

​លោក ឫទ្ធី រស្មី អគ្គនាយក​ក្រុមហ៊ុន K 99 Group បានឱ្យដឹងថា ក្រុមហ៊ុន K 99 Group បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ចំណាយ​ទុនវិនិយោគ​រួមគ្នា​ចំនួន​៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ អគារ​ស្នាក់នៅ លើ​ផ្ទៃដី​ទំហំ​១០​ហិកតា សរុប​មាន​៣៦​អគារ ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ។​

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ក្រុង​ពាលី និង​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ទីក្រុង​រស្មី​មង្គល កាលពី​ថ្ងៃទី​១៨ ខែ​មករា ។​

​អគ្គនាយក​ក្រុមហ៊ុន​រូបនេះ​បន្ថែមថា ទីក្រុង​រស្មី​មង្គល នឹង​ក្លាយជា​ទីក្រុង​ដែល​ជួយ​លើក​មុខមាត់​ខេត្ត​ព្រះសីហនុ ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​ស្នាក់នៅ និង​ធ្វើដំណើរ​កម្សាន្ត​តាម​ឆ្នេរ​ខ្សាច់​ដ៏​ស្អាត​ផងដែរ ៕

ព័ត៌មានផ្សេងទៀត