វៀតណាម​​​​ចង់​ធ្វើជា​​ម្ចាស់ផ្ទះ​​រៀបចំ​កិច្ចប្រជុំ​​លើក​ទី​ពីរ​​រវាង​លោក​ត្រាំ​​និង​លោក​គីម​

18-01-2019 4:42 pm 1267
លោក​នាយករដ្ឋមន្ដ្រី​វៀតណាម​ង្វៀន សាន​ភួក​(Nguyen Xuan Phuc)

​នាយករដ្ឋមន្ដ្រី​វៀតណាម​បាន​និយាយថា ប្រទេស​របស់លោក​មាន​ឆន្ទៈ​ចង់​រៀបចំ​កិច្ចប្រជុំ​លើក​ទី​ពីរ រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន ដែល​គ្រោង​ធ្វើ​ក្នុងពេល​ឆាប់ៗ​។ កិច្ចប្រជុំ​លើក​ទី​ពីរ​នេះ គ្រោង​រៀបចំឡើង​បន្ទាប់ពី​កិច្ចប្រជុំ​លើកទីមួយ ប្រារព្ធ​ធ្វើ​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំមុន​។ វៀតណាម​ក៏​មានឈ្មោះ​ក្នុងចំណោម​ប្រទេស​ដែល​គេ​ចាត់ទុកថា ជា​ទីតាំង​ល្អប្រសើរ​បំផុត​សម្រាប់​កិច្ច​ជំនួប​លើក​ទី​ពីរ​នេះ ក្រៅពី​កូរ៉េខាងត្បូង និង​សិង្ហ​បុរី​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយករដ្ឋមន្ដ្រី​វៀតណាម​ង្វៀន សាន​ភួក​(Nguyen Xuan Phuc) បាន​និយាយថា លោក​ពិតជា​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នេះ​។ លោក​ថា​ដ្បិត​មិនទាន់​ដឹង​ពី​ការសម្រេច​ចុងក្រោយ ប៉ុន្ដែ​បើ​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​មែន លោក​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព​គាំទ្រ​ដល់​កិច្ចប្រជុំ​។ សូមបញ្ជាក់ថា វៀតណាម​គឺជា​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វៀតណាម​ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ដែរ​៕

ព័ត៌មានផ្សេងទៀត