មន្ដ្រីជាន់ខ្ពស់​​កូរ៉េខាងជើង​​យក​លិខិត​​លោក​គីម ជុង​អ៊ុន​​ទៅជូន​​លោក​ដូណាល់ ត្រាំ​

18-01-2019 10:32 am 949
រូបភាព​មន្ដ្រី​ជាន់ខ្ពស់​​កូរ៉េ​ខាងជើង

​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​លោក​គីម យ៉ុង​ចូល ដែលជា​ដៃស្ដាំ​លោក​គីម ជុង​អ៊ុន​ផង​នោះ បាន​ធ្វើដំណើរ​ទៅដល់​សហរដ្ឋអាមេរិក​កាលពី​ល្ងាច​ថ្ងៃទី​១៧​មករា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ព្រមព្រៀង​លើ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ នៅ​ថ្ងៃទី​១៨​មករា​នេះ​លោក​គីម យ៉ុង​ចូល ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ម៉ៃ ផុម​ភី​អូ រដ្ឋមន្ដ្រីការបរទេស​អាមេរិក ។ ក្រោយមក​នឹង​ជួប​លោក​ដូណាល់ ត្រាំ​ផងដែរ ដើម្បី​នាំយក​លិខិត​មួយច្បាប់​របស់លោក​គីម ជុង​អ៊ុន ទៅជូន​លោក​ដូណាល់ ត្រាំ​។ គួរ​បញ្ជាក់ថា គោលបំណង​ធំ​មួយទៀត​នៃ​ទស្សនកិច្ច​នេះ ដើម្បី​ពិភាក្សា​ពី​ការរៀបចំ​កិច្ច​ជំនួប​លើក​ទី​ពីរ រវាង​លោក​ត្រាំ​ជាមួយ​លោក​គីម ស្វែងរក​ដំណោះស្រាយ​ពន្លឿន​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វី​ប​កូរ៉េ​៕

ព័ត៌មានផ្សេងទៀត