រដ្ឋមន្ត្រីការបរទេស​កម្ពុជា​​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​​

17-01-2019 5:27 pm 1336

​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ព្រុច​ស៊ែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចុះ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​គូសបញ្ជាក់ថា ក្នុងអំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប នឹ​ពិភាក្សាគ្នា​អំពី​វិស័យសេដ្ឋកិច្ច​សហប្រតិបត្តិកា​រ​មួយចំនួន ដែលមាន​ផលប្រយោជន៍​រួម ដើម្បី​សម្រេចបាន​នូវ​គោលបំណង​រួមមួយ នៃ​សមា​រណកម្ម​តំបន់​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​វិបុលភាប​។ ក្រៅពីនេះ​លោក​ប្រាក់ សុខុន មាន​គម្រោង​នឹង​ជួប​ទ្វេភាគី ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប​មួយចំនួន​ផងដែរ​៕


 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត