ក្រសួង​នឹង​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​រូបភាព​ប្រើ​ក្នុង​បន្ទប់ទឹក​របស់​ក្រុមហ៊ុន​Amazon

17-01-2019 2:58 pm 1500

​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រាប់​វិទ្យុ​វាយោ​ថា ក្រសួង​បាន​ទទួល​ព័ត៌មាន​អំពី​ការដាក់​លក់​សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ដែល​មាន​ដូចជា គម្រប​បង្គន់ ក្រណាត់​ជូត​ជើង កន្សែង ជាដើម ដែល​រចនា​ចេញពី​រូប​អង្គរវត្ត រូបព្រហ្ម​នៅ​ប្រាសាទ​អង្គរធំ រូប​ទង់ជាតិ​កម្ពុជា​ជាដើម តាមរយៈ​ការផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​សប៊ុក​ហើយ ។ 

​លោក​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ ក្រុម​ការងារ​ជំនាញ​បាន​ត្រួតពិនិត្យ ដើម្បី​ធ្វើឱ្យ​ច្បាស់​ថា តើ​ព័ត៌មាន​ទាំងនោះ ជា​ព័ត៌មាន​ពិត ឬ​មិន​ពិត ។ អ្នកនាំពាក្យ​រូប​នេះ​អះអាងថា ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ការប្រជុំ​រួមមួយ ដើម្បី​រក​គោលការណ៍​ដំណោះស្រាយ​រួម បើសិនជា​ព័ត៌មាន​នោះ ពិត​ជា​ព័ត៌មាន​ពិតមែន​…
​សូម​ស្តាប់​ប្រសាសន៍​លោក ថៃ នរៈ​សត្យា ៖

ព័ត៌មានផ្សេងទៀត