ទីផ្សារ​​«​អង្ករ​»​​កម្ពុជា​​នឹង​ទៅ​ជា​យ៉ាង​ណា​បន្ទាប់​ពី​អឺរ៉ុប​​យក​ពន្ធ​នាំ​ចូល​​?​

16-01-2019 1:38 pm 5543
  ស្តាប់
អង្ករកម្ពុជា។
ស្តាប់ជាសំឡេង

​សហភាព​អឺរ៉ុប បានសម្រេច​ជា​ជំហាន​ដំបូង​យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា ដោយ​ផ្តើម​ឆ្នាំ​ដំបូង គឺ​យកពន្ធ​ជិត​២០០​ដុល្លារ ក្នុង​១​តោន ហើយ​ពន្ធ​នឹងមាន​ការទម្លាក់​ចុះ​បន្តិច​នៅ​ឆ្នាំ​បន្ទាប់​។ អង្គការក្រៅរដ្ឋាភិបាល យល់ថា ការសម្រេច​របស់​អឺរ៉ុប​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាកសិករ​ខ្មែរ និង អ្នក​នាំចេញ​។ ចំណែក​អ្នក​សេដ្ច​កិច្ច និង សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទទួលស្គាល់ថា វិធានការ​នេះ​វា​ប៉ះពាល់​ទីផ្សារ​អង្ករ​កម្ពុជា ប៉ុន្តែ​មិនមែន​មានន័យថា សម្លាប់​សេដ្ឋកិច្ចកម្ពុជា​ទេ ផ្ទុយទៅវិញ វា​នឹង​ធ្វើឱ្យ​តម្លៃ​អង្ករ​កម្ពុជា​នៅ​ទីផ្សារ​អឺរ៉ុប​នឹង​ឡើងថ្លៃ ហើយ​បន្ទុក​នឹង​ធ្លាប់​លើ​អ្នកបញ្ជា​ទិញ និង ប្រជាជន​អឺរ៉ុប​ដែល​ចូលចិត្ត​បរិភោគ​អង្ករ​កម្ពុជា​។ រាយការណ៍​ដោយ គួន សំបូរ​

 ពាក្យគន្លឹះ  អង្ករកម្ពុជាអឺរ៉ុប

ព័ត៌មានផ្សេងទៀត